ក្បួនសន្សំលុយសម្ងាត់១ របស់ជនជាតិជប៉ុន ជាប្រពៃណីធ្វើឱ្យពួកគេរស់ដោយសប្បាយនិងស្ងប់ស្ងាត់
Kan DaraNOVEMBER 15 2022699 views

និយាយដល់ប្រទេសជប៉ុនគេប្រាកដជានឹកដល់ប្រជាជនជប៉ុនដែលរស់​នៅដោយមានភាពស្ងប់ស្ងាត់និងមានភាពរីករាយ​ប្រៀបដូចជាផ្កាសាគូរ៉ា ដែលរីកសាយភាយនៅរដូវរងារយ៉ាងដូច្នេះដែរ។ ប៉ុន្តែហិរញ្ញវត្ថុនៅក្នុងប្រពៃណីនៃគ្រួសាររបស់ជនជាតិនេះមានលក្ខណៈយ៉ាងណាទៅ? ទើបធ្វើឱ្យពួកគេអាចរស់ក្នុងជីវភាពល្អប្រសើរយ៉ាងនេះ? ជាមួយគ្នានេះដែរ​ថ្ងៃនេះចាបក្រហមនឹងនាំប្រិយមិត្តមកដឹងពីក្បួន​សន្សំលុយសម្ងាត់១របស់ពួក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Millionairex 101 ។

ក្បួនសន្សំលុយមួយគឺ "kakeibo" ដែលនៅក្នុងភាសាជប៉ុនមានន័យថា "សៀវភៅគណនីគ្រួសារ ”​ ដែលមកពីពាក្យថាជីវិតរីករាយនិងស្ងប់ស្ងាត់និងត្រូវបានគេប្រើប្រាស់ជាង១០០ឆ្នាំមកហើយ។ សៀវភៅនេះគឺជាប្រពៃណីរបស់ជនជាតិជប៉ុនដើម្បីជំរុញទឹកចិត្តក្នុងការសន្សំ និងឱ្យពួកគ្រប់គ្រងថវិកាគ្រួសារ។ នៅក្នុងគ្រួសារជាធម្មតា ប្រពន្ធគឺទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់លើហិរញ្ញវត្ថុ។

នៅក្នុង “សៀវភៅគណនីគ្រួសារ” ទាំងនេះគឺជាទំព័រសម្រាប់សន្លឹកប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំដែលត្រូវបំពេញ។ នៅដើមខែនីមួយៗ សៀវភៅថែទាំផ្ទះនឹងកត់ចំណាំប្រាក់ចំណូល ការដកចំណាយថេរ​ សម្រាប់ថ្លៃផ្ទះ អ៊ីធើណេត ថ្លៃភ្លើង និងវិក្កយបត្រផ្សេងៗ។ សៀវភៅ kakeibo ផ្តល់នូវប្រភេទដែលអាចបែងចែកបន្ត ជាឧទាហរណ៍ សម្រាប់អាហារ មានផ្នែកសម្រាប់អាហារសុខភាពឬការញុំាបាយក្រៅផ្ទះជាដើម។

យ៉ាងណាមិញក្បួន kakeibo បណ្តុះផ្នត់គំនិតជនជាតិជប៉ុនឱ្យមាន ​របៀប​ដើម្បី​តាមដាន​ការ​ចំណាយ​របស់​គ្រួសារ​អ្នក​ដោយ​អារម្មណ៍ដក់ជាប់និង ទទួលបានចម្លើយជាក់ស្តែងចំពោះសំណួរសម្រាប់ខ្លួនឯងមុនការចាយវាយថា "តើប្រាក់ដែលរកបានដោយលំបាកទាំងអស់របស់យើងទៅណាខ្លះក្នុងមួយខែ? "តើយើងអាចកាត់បន្ថយបែបណា ធ្វើដូចម្តេចអាចសន្សំបានច្រើនជាងនេះ?" ៕

អត្ថបទដោយ៖ ពីង​ ជូអេង 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia