វ៉ាដាច់ Elon Musk ! មេធំBYDនិយាយថាគន្លឹះសម្ងាត់១នេះធ្វើឱ្យក្រុមហ៊ុនលោកលក់បានច្រើននៅចិន
Kan DaraNOVEMBER 24 2022300 views

លោក Wang Chuanfu មហាសេដ្ឋីមានបំផុតទី១១ ជាមួយនឹងទ្រព្យសម្បត្តិ១៧.​៧ពាន់លានដុល្លារ ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុន BYD ដែលជាផលិតនិងដំឡើងរថយន្តអគ្គិសនី  ពេញនិយមនិងលក់ដាច់បំផុតក្នុងប្រទេសចិន​និងពិភពលោក។ ក្រោយដណ្តើមយក តំណែងក្រុមហ៊ុន EV លក់ដាច់បំផុតនោះនាយកប្រតិបត្តិរូបនេះបានចែករំលែកនូវគន្លឹះសម្ងាត់មួយដល់សហគ្រិនទុកជាមេរៀន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes ។

ក្នុងនោះដែរយោងតាមបទសម្ភាសន៍តាមរយៈសារអេឡិចត្រួនិចមួយលោក Wang Chuanfu បានលើកឡើងដើម្បីចែករំលែកទៅកាន់អ្នករកស៊ីថា “ធ្វើឱ្យច្រើនហើយនិយាយឱ្យតិចបំផុត” ។ ត្រង់នេះលោកចង់បញ្ជាក់ថាការធ្វើឱ្យច្រើននិយាយឱ្យតិចគឺសកម្មភាពគឺជាសម្រែកដ៏ខ្លាំងខ្លា ជាងការនិយាយច្រើនឬគិតច្រើនដោយមិនបានធ្វើអ្វីចេញសោះ ឬគ្រាន់តែសន្យាឱ្យខ្លួនឯងឬក៏អ្នកដទៃសប្បាយចិត្តជាដើម។

រំលឹកទៅកាន់អតីតកាលបន្តិច អតីតកូនកសិករក្រីក្រយុវជន Wang Chuanfu កើតក្នុងឆ្នាំ១៩៦៦ នាខេត្ត Anhui ក្នុងប្រទេសចិន និងបានបញ្ចប់ថ្នាក់បរិញ្ញបត្រគីមីវិទ្យារូបវិទ្យាលោហធាតុនៅឆ្នាំ ១៩៨៧ និងអនុបណ្ឌិតផ្នែកសម្ភារៈពីវិទ្យាស្ថានស្រាវជ្រាវទូទៅ Beijing of Nonferrous Metals។

ជាមួយគ្នានេះដែរលោកបានធ្វើការជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Bige Battery អស់រយៈពេល១ឆ្នាំកន្លះ មុនពេលដែលគាត់ខ្ចីលុយ $៤០០០០០ ពីបងប្អូនជីដូនមួយរបស់គាត់ដើម្បីចាប់ផ្តើមក្រុមហ៊ុន BYD ដែលដំបូងឡើយគឺផលិតថ្ម និងមានបុគ្គលិកត្រឹម ២០នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ​១៩៩៥។  

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen របស់គាត់បានវ៉ាដាច់គូប្រជែងអាមេរិករបស់ខ្លួននៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ ដោយលក់ម៉ូដែល អគ្គិសនី និងកូនកាត់ចំនួន ៦៤១,០០០ ធៀបនឹង Tesla ៥៦៤,០០០ ទោះបីជាមានការរំខានដល់ឧស្សាហកម្មពីការបិទដែលទាក់ទងនឹង Covid-19 នៅក្នុងទីក្រុងសៀងហៃក៏ដោយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia