នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ខេត្តដែលទទួលបានស្ថិតិ ភ្ញៀវទេសចរច្រើនជាងគេ គឺមានចំនួន៥ ខេត្ត។ ក្នុងនោះភ្ញៀវទេសចរជាតិ ដែលបានដើរលេងកម្សាន្តទូទាំងប្រទេស មាន ប្រមាណជាង២លាននាក់ នៅតាមបណ្តាខេត្តរាជធានី ដោយខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុត គឺខេត្តសៀមរាប។
យោងតាមប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ នៃឆ្នាំ២០២៥នេះ រួមមាន៖
១. ខេត្តសៀមរាប មានចំនួន ២៣៨ ២០១
២. ខេត្តបាត់ដំបង មានចំនួន ២១៨ ៧០៦
៣. ខេត្តព្រះសីហនុ មានចំនួន ២១៦ ៩៥៦
៤. ខេត្តកំពង់ចាម មានចំនួន ២១០ ៥៧៣
៥. ខេត្តកំពង់ឆ្នាំង ១៣៧ ៨៣៣
គួរបញ្ជាក់ថាចំពោះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានដើរលេងកម្សាន្តទៅទូទាំងប្រទេស សរុបរួមមានប្រមាណ២ ១៤៤ ២២៤នាក់ភ្ញៀវទេសចរបរទេសប្រមាណជាង ២ម៉ឺននាក់ ៕