BYD បញ្ចេញរថយន្ដថ្មីសាកថ្ម ៩ នាទីផ្ទុកបានជិត ១០០ ភាគរយ ខណៈនេះជាតម្លៃដាក់លក់លើទីផ្សារ
Bunthoeun KoemSEPTEMBER 21 2026568 views

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន BYD  Cambodia បានសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនី BYD Sealion 6 EV FLASH Charge Edition ដែលជារថយន្ដជំនាន់ចុងក្រោយ មានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ជាពិសេសគឺការសាកថ្មលឿនជាងមុន ដែលងាយស្រួលដល់អ្នកប្រើប្រាស់។ តាមការបញ្ជាក់ពីក្រោមហ៊ុនរថយន្ដ Sealion 6 EV FLASH Charge Edition មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាពិសេសៗដូចជា៖

 

·         អាគុយ Blade Battery ជំនាន់ទី 2 ឆ្លងកាត់ការតេស្តចាក់ទម្លុះដោយដែកគោលដោយគ្មានការឆាបឆេះ បង្កើតឡើងដោយផ្អែកលើសុវត្ថិភាពខ្ពស់

·         ប្រព័ន្ធគ្រប់គ្រងបូមឆ្លាតវៃ DiSus-C: សម្រួលប្រព័ន្ធទប់លំនឹងស្វ័យប្រវត្តិ ដើម្បីការបើកបរកាន់តែរលូន និងមានស្ថេរភាព

·         បច្ចេកវិទ្យាសាកថាមពលល្បឿនលឿនបំផុត: សាកពី 10% ទៅ 70% ប្រើពេល 5 នាទី និងពី 10% ទៅ 97% ប្រើពេល 9 នាទី

·         Auto Parking: ចូលចតស្វ័យប្រវត្តិដោយឆ្លាតវៃ ទោះកន្លែងតូចចង្អៀត

·         កៅអីផ្នែកខាងមុខមានមុខងារខ្យល់ក្តៅ និងត្រជាក់

·         Sentry Mode 24h: ប្រព័ន្ធ Record សកម្មភាពជុំវិញរថយន្ត 24 ម៉ោង

 

795253109 1757519705468626 9200599802417262912 N

 

ជាមួយគ្នានេះដែរ សម្រាប់ការសាកថ្មមួយពេញ គឺអាចបើកបរបានចម្ងាយរហូតដល់ ៧១០ គីឡូម៉ែត្រ (ស្តង់ដារ CLTC) ឯកណោះដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរដែលត្រូវធ្វើដំណើរចុះខេត្ដឆ្ងាយៗ ដោយមិនចាំបាច់ចុះសាកថ្មនោះឡើយ។ ដោយឡែកសម្រាប់តម្លៃវិញ BYD Sealion 6 EV FLASH Charge Edition ក្រុមហ៊ុនដាក់លក់ត្រឹមតែ ៣២ ៨០០ ដុល្លារប៉ុណ្ណោះ។

 

គួរជម្រាបផងដែរថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្រៅពីប្រទេសចិន ដែលបានដាក់ឱ្យប្រើប្រាស់បណ្តាញស្ថានីយសាកថាមពលល្បឿនលឿន Flash Charge របស់ BYD ដោយមានគម្រោងបង្កើតស្ថានីយចំនួន ១៨ កន្លែង នៅរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ត្រឹមចុងឆ្នាំនេះ។

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ Showroom ផ្លូវការរបស់ BYD ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់ និងសាកល្បងបើកបរ BYD Sealion 6 EV FLASH Charge Edition ដោយផ្ទាល់ ឬទំនាក់ទំនងមកកាន់​ Facebook page BYD Cambodia ឬលេខទូរស័ព្ទ៖ ០១៧ ៥៥៥ ៩២៤៕ 

 

799948462 4652611065059639 8544211471141225386 N

797672404 1078791498220356 499485880779034983 N

817961803 3401317346717918 5288430080000768354 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia