SDF ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ HRD Corp នៃប្រទេសម៉ាឡេស៊ី ដើម្បីរួមគ្នាអភិវឌ្ឍន៍ជំនាញដែលឆ្លើយតបនឹងតម្រូវការក្នុងឧស្សាហកម្មនៃប្រទេសទាំងពីរ
Sreymom ChaNOVEMBER 3 2023

កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយ HUMAN RESOUCE DEVELOPMENT CORPORATION (HRD Corp.) នៃប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ក្នុងកម្មវិធីសន្និបាត និងពិព័រណ៍ធនធានមនុស្សថ្នាក់​ជាតិ​របស់ម៉ាឡេស៊ី

Photo 2023 11 03 14 50 22

ដែលជាកម្មវិធីធំជាងគេនៅអាស៊ាន។  MoUនេះ គឺជាជំហានដំបូង ក៏ដូចជាការបើកផ្លូវរបស់ស្ថាប័នទាំងពីរក្នុងការបញ្ជូនបុគ្គលិកទៅវិញទៅមកជាពិសេសបុគ្គលិក SDF ដើម្បីរៀនសូត្រពីបទពិសោធន៍ដែល HRD Corp បានអនុវត្តជាង៣០ឆ្នាំមកនេះ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលឲ្យត្រូវនឹងសេដ្ឋកិច្ចសង្គម។

Photo 2023 11 03 14 50 16

MOU ត្រូវបានចុះហត្ថលេខាដោយ លោក YBhg. Datuk Wira Shahul Dawood, នាយកប្រតិបត្តិ នៃ HRD Corp និងលោក គី សុខគីម នាយកប្រតិបត្តិ នៃ SDF ក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរវាង SDF និងHRD Corp ក្នុងការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម, ការលើកកម្ពស់កម្រិតជំនាញ និងភាពប្រកួតប្រជែង របស់កំលាំងពលកម្មកម្ពុជា និងម៉ាឡេស៊ី, ការពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលិកតាមរយៈ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពបុគ្គលិករបស់ SDF និង HRD Corp និងការសហការ រៀប ចំកម្មវិធីថ្មីៗអោយត្រូវនឹងតម្រូវការនៃការអភិវឌ្ឍជំនាញដល់មូលធនមនុស្ស​របស់កម្ពុជា។

Photo 2023 11 03 14 50 09

Photo 2023 11 03 14 50 03

Photo 2023 11 03 14 49 55

Photo 2023 11 03 14 49 47

Sreymom Cha

អត្ថបទសរុប៖ 195