“SDF ចុះកិច្ចព្រមព្រៀងជាមួយ G-GEAR, RMA Cambodia និង Grab Cambodia ដើម្បីផ្សាភ្ជាប់ក្រុមហ៊ុនធំៗជាមួយសហគ្រាសមីក្រូតូច និងមធ្យមក្នុងគោលដៅពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកការផលិត និងប្រើប្រាស់ក្នុងស្រុក”
ធី ស្រីល័ក្ខDECEMBER 10 2025102 views

ភ្នំពេញ, ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍជំនាញ (SDF) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការអនុវត្តកម្មវិធី "iLEAD" ជាមួយក្រុមហ៊ុនឈានមុខបីរួមមាន ក្រុមហ៊ុន GGEAR, ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Grab Cambodia ។

 

សម្រាប់កម្មវិធី iLEADជាកម្មវិធីអភិវឌ្ឍន៍មួយ ដែលផ្តល់ការដឹកនាំដោយក្រុមហ៊ុន ឧស្សាហកម្មធំៗ (ក្រុមហ៊ុនធំឈានមុខក្នុងវិស័យ) ដើម្បីជួយ លើកកម្ពស់សមត្ថភាពជំនាញ, ជំរុញអាជីវកម្ម, និងបង្កើនផលិតភាពការងារ និងផលិតកម្ម ដល់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់ផ្សេងៗទៀត ក្នុងបណ្ដាញផ្គត់ផ្គង់របស់ក្រុមហ៊ុនឧស្សាហកម្មធំមួយតាមរយៈការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងទម្រង់បដិភាគហិរញ្ញប្បទាន, ជំនួយបច្ចេកទេស និងការផ្សារភ្ជាប់ជាមួយដៃគូជាគ្រឹះស្ថានបណ្ដុះបណ្ដាល និងយន្តការហិរញ្ញប្បទានផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យអាជីវកម្ម សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) កាន់តែប្រសើរឡើង។

27

កិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាជាសាក្សីដោយលោក គី សុខគីម នាយកប្រតិបត្ដិ SDF; លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group; លោក ងន សាំង អគ្គនាយក  RMA Cambodia; និងលោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab Cambodia ប្រចាំតំបន់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។ 

 

ឆ្លៀតក្នុងឱកាសនោះ លោកនាយកប្រតិបត្តិ SDF បានបញ្ជាក់ថា ការពិធីចុះហត្ថលេខានេះជាចំណែកសំខាន់មួយក្នុងការផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយសហគ្រាសធុនតូច និងមធ្យម (MSMEs) ក្នុងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និង ពង្រីកផលិតកម្មក៏ដូចជាការប្រើប្រាស់ផលិតផលក្នុងស្រុក។ នេះជាជំហានសំខាន់ក្នុងដំណើររបស់កម្ពុជាទៅរកការបង្កើតវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចទំនើប និងឆ្លាតវៃ ស្របតាមចក្ខុវិស័យរយៈពេលវែង ឆ្នាំ២០៥០។

 19

តាមការលើកឡើងរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (GGear Group) បានឱ្យដឹងថាការចូលរួមក្នុងកម្មវិធី iLeadនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលមិនត្រឹមតែបង្ហាញពីកិច្ចប្តេជ្ញារបស់វិស័យឯកជនក្នុងការគាំទ្រការអភិវឌ្ឍជំនាញទេ ប៉ុន្តែអាចក្លាយជាចំណុចទាញដល់សហគ្រាស និងក្រុមហ៊ុនដទៃទៀតឱ្យចូលរួមផងដែរ។ លោកបានបន្ថែមថា កិច្ចចូលរួមបែបនេះនឹងជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានគុណភាព សមស្របតាមតម្រូវការអាជីវកម្ម និងអាចរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

2023

ជាមួយគ្នានេះដែរលោក ងន សាំង និងលោក កង សុវណ្ណារ៉ូត បានបញ្ជាក់បន្ថែមថាក្រុមហ៊ុនរបស់លោកទាំងពីរបាននឹងកំពុងព្យាយាមធ្វើកិច្ចការទាំងអស់នេះ ហើយក៏បានថ្លែងអំណរគុណដល់ SDF ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីពង្រឹង និងពង្រីកការផ្សាភ្ជាប់ក្រុមហ៊ុនធំ និងសហគ្រាសមីក្រូ តូច និងមធ្យមក្នុងស្រុកដើម្បីពង្រឹងការផ្គត់ផ្គង និងពង្រីកទីផ្សារផងដែរ។

2125

ជាជំហានបន្ទាប់ SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន G-GEAR, RMA Cambodia និង Grab Cambodiaដើម្បីកំណត់អំពីតម្រូវការក្នុងការអភិវឌ្ឍជំនាញ របស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់នៅក្នុងបណ្ដាញរបស់ក្រុមហ៊ុននីមួយៗ នឹងចាប់ផ្តើមអនុវត្តកម្មវិធី "iLEAD" ឱ្យបានឆាប់រហ័ស នឹងមានប្រសិទ្ធភាព៕

 222628

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia