ផ្ទុះការភ្ញាក់ផ្អើលខ្លាំង!ចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
Navasiri MormDECEMBER 8 2024

វត្តមានចេញលក់ជាផ្លូវការរបស់ All-New Honda SCOOPY ស៊េរីថ្មី​​ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់ម៉ូឌែល SCOOPY​ កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យ។ ដោយកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធ ជាផ្លូវការនូវម៉ូតូ All-New Honda SCOOPY​ ស៊េរីថ្មី ទាំងពីប្រភេទនោះគឺ ប្រភេទ PRESTIGE និង CLUB12 រចនាឡើងក្រោមគោលគំនិត THE NEW SHINE​ កាន់តែឡូយ កាន់តែស៊ីវិល័យ លើសពីម៉ូតូអូតូ ដែលនាំអ្នកឈានទៅកាន់យុគសម័យមួយថ្មី ដែលលេចធ្លោក្នុងនាមជានិមិត្តសញ្ញានៃស្ទាយឥតដែនកំណត់។

លោក ណាអូអាគិ  អុិសុិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសា​សន៍ថា​ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា នឹងបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីនាំមកនូវម៉ូតូអូតូស៊េរីថ្មី ជាមួយនឹងការរចនាបែបទំនើបសក្ដិសមគ្រប់វ័យ តម្រូវឱ្យស្របតាមបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។​​Photo 5 2024 12 08 15 31 31

Siri

ជាមួយនឹងឆន្ទៈក្នុងការនាំយកអ្វីដែលថ្មី និងបំពេញតម្រូវការរបស់អតិថិជនក្នុងឆ្នាំនេះ Honda SCOOPY ត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសមិនធ្លាប់មានដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើការធានាបាននូវគុណភាព និងការច្នៃប្រឌិត ដូចជា៖​

Photo 14 2024 12 08 15 31 31

  • ការរចនាដ៏ល្អហ្មត់ហ្មង ជាមួយនឹងចង្កៀងមុខមូលដ៏លេចធ្លោ និងរាងតួអក្សរS ដែលជាអត្តសញ្ញាណរបស់ SCOOPY បានរចនាដោយរួមបញ្ចូលគ្នា ជាមួយស្ទាយមិនចេះជិនណាយ និងការអភិវឌ្ឍថ្មី យ៉ាងល្អដាច់គេ ។
  • ការរចនាតែម និងពណ៌សម្រាប់តែប្រទេសកម្ពុជា៖ តែមរចនាថ្មី! ធ្វើឱ្យវាកាន់តែមានភាពអស្ចារ្យស៊ីវិល័យ និងមានពន្លឺជាមួយនឹងការទាក់ទាញនៃការរចនាថ្មី Golden Wave ដែលមានផ្តល់ជូនពិសេសសម្រាប់តែ Prestige ចេញពីក្រុមហ៊ុន អិនស៊ីអិច តែមួយ​ ប៉ុណ្ណោះ!
  • Honda SMARTKEY ធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាមួយនឹងសោរ Honda SMARTKEY ដែលជាបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ ។ ផ្តល់ជូន Honda SMART Key ចំនួន០២គ្រាប់ សម្រាប់តែ CLUB12 ចេញពីក្រុមហ៊ុន អិនស៊ីអិច​ ប៉ុណ្ណោះ។
  • កាន់តែស៊ីវិល័យ ជាមួយនឹងកុងទ័រ FULL DIGITAL ទំនើបបំផុត ទាន់សម័យផ្តល់ព័ត៌មានគ្រប់មុខងារបានយ៉ាងងាយស្រួលក្នុងកំឡុងពេលការបើកបរ។
  • បច្ចេកវិទ្យាPGM-FI ផ្តល់នូវដំណើរការម៉ាស៊ីនល្អឥតខ្ចោះ សន្សំសំចៃប្រេងបានយ៉ាងល្អប្រសើរ និង ម៉ាស៊ីនមានពណ៌ទឹកប្រាក់សម្រាប់តែម៉ូតូ Honda Scoopy Prestige និងHonda Scoopy CLUB12 ចេញពីក្រុមហ៊ុនតែប៉ុណ្ណោះ។
  • ស្លាកសញ្ញារបស់ ក្រុមហ៊ុន អិន ស៊ី អិច ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្តង់ដារចេញពីរោងចក្រ អិន ស៊ី អិច ហុងដា ផ្ទាល់។
  • ស្លាកសញ្ញាសុវត្ថិភាព៖ អនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា ។
  • កុងតាក់បើក/បិទភ្លើង៖ ដែលអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា និងបំពាក់ពីរោងចក្ររួចជាស្រេច។
  • ការធានាផ្លូវការ រយៈពេល ២ឆ្នាំ ឬ ២៤, ០០០ គីឡូ ដែលអាចធ្វើឲ្យអតិថិជនគ្រប់រូបធ្វើដំណើរបានដោយមានទំនុកចិត្តខ្ពស់ ។

Photo 4 2024 12 08 15 31 31

ឆ្នាំនេះយើងមានជម្រើសពណ៌ជាច្រើនសម្រាប់អតិថិជនជ្រើសរើស ,

  • សម្រាប់ Honda SCOOPY Prestige មាន ៣ ពណ៌
  • និង Honda SCOOPY CLUB12 មាន ៤ ពណ៌

Photo 11 2024 12 08 15 31 31

បន្ថែមពីលើមុខងារពិសេសៗដែលបានណែនាំខាងលើ ក្រុមហ៊ុនក៏នឹងអនុញ្ញាតឲ្យអតិថិជនទាំងអស់ធ្វើការកក់ទុកមុននូវ All-New Honda SCOOPY នៅតាមតំណាងចែកចាយផ្លូវការទូទាំងប្រទេសកម្ពុជា។

ជាការផ្តល់ជូនពិសេសដល់អតិថិជនដែលធ្វើការកក់ទុកមុន លោកអ្នកនឹងទទួលបានមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសចំនួន១ ។

ការបើកទទួលកក់ Honda SCOOPY របស់យើងនឹងចាប់ផ្តើមនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ​ នេះតទៅ,  ដូច្នេះសូមអតិថិជនទាំងអស់មេត្តារួសរាន់ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុត ដោយមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសនេះមានចំនួនកំណត់។

Photo 12 2024 12 08 15 31 31

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922

Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 𝗣𝗿𝗲𝘀𝘁𝗶𝗴𝗲): https://www.ncxhonda.com/motorcycles/kh/ACF110CBT-5CA

Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 Club12): https://www.ncxhonda.com/motorcycles/kh/ACF110CBT-3CA

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia