រៀនអត់អស់លុយ! ចិនផ្តល់អាហាររូបករណ៍ជិត១០០កន្លែង សម្រាប់និស្សិតរៀនជំនាញសំខាន់ទាំងនេះ
THATSORNA NOVDECEMBER 8 20221.4 K views

ជាដំណឹងដ៏រីករាយសម្រាប់និសិត្សដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិន ពេលនេះក្រសួងអប់រំប្រកាសជ្រើសរើសនិសិត្សចំនួន​ ៦៧នាក់ ទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋមានិតចិន (CSC) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូនចិនប្រចាំនៅកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងងថា សម្រាប់មុខជំនាញដែលត្រូវសិក្សារួមមាន៖ វិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា និងមុខជំនាញជាច្រើនទៀត។

១. លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន

ក. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

បេក្ខជនទាំងភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រ
  • មានអាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ
  • មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

ខ. ថ្នាក់បរិញ្ញាបត្រ

បេក្ខជនទាំងភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានអាយុក្រោម ២៥ឆ្នាំ
  • មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

គួរជម្រាបផងដែរថា  ចំពោះពាក្យសំុប្រឡងនេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យអាហាររូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងកម្មសិក្សា។ ដែលមានទីតាំងស្ថិតនៅ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

318874575 448960447399773 8697431463803622780 N

318761948 448960457399772 6956102204051971948 N

318722187 448960560733095 3789935346386465091 N

អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia