ឱកាសដ៏ពិសេស មិនធ្លាប់មាន! លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ ប្រកាសផ្តល់អាហារូបករណ៍ដល់ ៥០% ពីថ្នាក់ទី៧ដល់ទី១២

វាជាឱកាសពិសេស សម្រាប់លោកប៉ា អ្នកម៉ាក់ដែលកំពុងស្វែងរកសាលាដែលមានគ្រូបង្រៀនប្រកបដោយសមត្ថភាពនិងមានវិជ្ជាជីវៈ ខណៈពេលនេះ លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ ស្ថាបនិកនៃសាលា អន្ដរជាតិ ធី អាយ អេ (TIA International School) និងជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា បានប្រកាសអំពីការផ្ដល់អាហារូបករណ៍រហូតដល់៥០% ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

 

ជាមួយគ្នានោះដែរ ដើម្បីទទួលបាននូវអាហារូបករណ៍នេះ សិស្សានុសិស្សទាំងអស់អាចមកចុះឈ្មោះដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅសាលាអន្ដរជាតិ ធី អាយ អេ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅ ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ។

2

ជាមួយគ្នានោះដែរ លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ ក៏បានមានប្រសាសន៍ថា មូលហេតុដែលលោកជំទាវសម្រេចផ្តល់អាហារូបករណ៍ដល់ទៅ៥០% ដល់សិស្សានុសិស្សបែបនេះ ដោយសារតែលោកជំទាវចង់ឱ្យសិស្សទាំងអស់ទទួលបាននូវឱកាសការសិក្សាដ៏ល្អតាមស្តង់ដារអន្តរជាតិដើម្បីពង្រឹងសមត្ថភាពក្នុងការក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនាពេលអនាគត។

34

លើសពីនេះទៅទៀត ចំពោះចំណុចពិសេសដែលធ្វើឱ្យសាលាអន្ដរជាតិ TIA មានការគាំទ្រកាន់តែខ្លាំងពីអាណាព្យាបាលរបស់សិស្សានុសិស្សពីមួយឆ្នាំទៅឆ្នាំ ដោយសារតែសាលាយកគុណភាពជាចម្បង បង្រៀនតាមស្ដង់ដារអាមេរិក រួមទាំងបញ្ចូលបន្ថែមនូវកម្មវិធីសិក្សាពិសេសៗដែលមានលើសាកលលោកដែលធ្វើឱ្យសិស្សានុសិស្ស មានការអភិវឌ្ឍលឿនទាំងសមត្ថភាពក្នុងការប្រើប្រាស់ភាសា ការទំនាក់ទំនាក់ សីលធម៌ល្អ ពិសេសស្មារតីរឹងមាំ និងមានភាពក្លាហានផងដែរ។ ហើយសាលាអន្ដរជាតិមួយនេះ ក៏តែងតែផ្សារភ្ជាប់ខ្លួននឹងសកម្មភាពសង្គមជានិច្ច និងតែងតែចូលរួមព្រឹត្ដិការណ៍ផ្សេងៗ ទាំងក្នុងឱកាសបុណ្យជាតិ និងអន្ដរជាតិ។

5

ដូច្នេះសម្រាប់អាណាព្យាបាលដែលចង់ដឹងពីព័ត៌មានលំអិតអំពីការផ្តល់អាហារូបករណ៍ពីសាលាអន្តរជាតិ TIA អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖  Tell: 023-211-222/ 012-336-678/ 016-785-282 Email: admin@tsia.edu.kh Website: www.tsia.edu.kh។

6

សូមជម្រាបថា សាលាអន្ដរជាតិ ធី អាយ អេ បានបង្កើតឡើងនៅឆ្នាំ២០១៥ ស្ថិតនៅតំបន់បឹងកេងកង បន្ទាប់ពីមានការគាំទ្រខ្ពស់ពីអាណាព្យាបាលរបស់សិស្សានុសិស្ស សាលាលំដាប់អន្ដរជាតិនេះ បានសម្រេចបើកសាខាថ្មី លើផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងធំទូលាយ និងមានផាសុខភាពខ្ពស់ជាមួយនឹងបរិយាកាសបរិសុទ្ធនៅជុំវិញសាលាដែលល្អបំផុតសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សនៅកម្រិតមត្តេយ្យសិក្សា៕

789

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia