រៀនបានលុ.យ! ក្រសួងការងារប្រកាសផ្តល់អាហារូបករណ៍ចំនួន១លាន៥សែននាក់ លើជំនាញ៣៨មុខ
នារី AUTONOVEMBER 16 20232.5 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់បងប្អូន​ សិស្ស និសិត្ស ដែលកំពុងមានបំណងចង់មកសិក្សាជំនាញបច្ចេកទេស ប៉ុន្តែពុំសូវមានថវិការគ្រប់គ្រាន់ដើម្បីរៀន ខណៈពេលនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារមានជីវភាពខ្វះខាត ចំនួន១លាន៥សែននាក់ លើជំនាញបច្ចេកទេសចំនួន​៣៨ជំនាញ ​។​

379527816 696375785868531 5672764602993710816 N

យោងតាមផេកផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ២០២៣ កន្លងនេះបានឱ្យដឹងថាក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ដោយកម្មវិធីនេះនឹងផ្ដល់ឱកាសដល់យុវជន ១លាន៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីបានទទួលនៅជំនាញនិងចំណេះដឹងដើម្បីឱ្យពួកគេឈានទៅរកការងារដែលមានលំនឹងមួយនៅថ្ងៃអនាគត។​

៣

ទន្ទឹមនឹងនេះដែរ ជំនាញដែលនិងផ្តល់ជូនមានសរុបទាំងអស់ចំនួន៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០រួមមាន សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៌មានវិទ្យា។​

8096f5db E28f 42dc 9369 A7e01fcf89f7

យុវជនដែលចូលរៀននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ សិក្សាឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល នឹងទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

១

គួរជម្រាបផងដែរថា ដើម្បីអាចចុះឈ្មោះបាន ជាដំបូងសិក្សានុសិស្ស​អាចចូលទៅ download អេប TVET បន្ទាប់មកចុចលើពាក្យ ដាក់ពាក្យស្នើសុំ ជាមួយឈ្មោះ ភេទ​ ថ្ងៃខែកំណើត លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ រួចភ្ជាប់ជាមួយ​ឯកសាដែលបញ្ជាក់ថា មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជំហានបន្ទាប់ចុចស្នើរសុំ និងផ្ទៀងផ្ទាត់ឡើងវិញម្តងទៀតជាការស្រេច។ សម្រាប់លីងស្នើសុំអាហារូបករណ៍៖ www.tvet.gov.kh

២

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia