ពិបាករកសាលា? ៣កន្លែងបង្រៀនភាសាចិន ពីមិនចេះសោះគ្រប់កម្រិត ល្អសម្រាប់អ្នកចង់ចាប់ផ្តើមរៀន
Ping Chou EngJUNE 30 2025731 views

ភាសាចិនគឺជាភាសាពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ពិសេសសម្រាប់អ្នករកស៊ីធ្វើជំនួញ។  យ៉ាងណាមិញទោះជាការសិក្សាមាននៅគ្រប់ទីកន្លែងក្តី ប៉ុន្តែការស្វែងរកសាលារៀនច្បាស់លាស់និងទុកចិត្ត បានអាចជាបញ្ហាលំបាកមួយសម្រាប់អ្នកចាប់ផ្តើមថ្មីថ្មោង។

ដូច្នេះថ្ងៃនេះចាបក្រហមសូមណែនាំសាលារៀនភាសាចិនចំនួន៣កន្លែង ដែលបង្រៀនភាសាចិនគ្រប់កម្រិត អ្នកមិនចេះសោះក៏រៀនបាន ហើយស័ក្តិសមសម្រាប់អ្នកចង់ចាប់ផ្តើមរៀនដំបូង និងចង់រៀនបន្ថែមក្រៅម៉ោងជាដើម៖

១. សាលា Zhong Ying បង្កើតឡើងតាំងពីឆ្នាំ២០១៨ សាលានេះមានបង្រៀនបីភាសា។ ក្នុងនោះសាលាក៏មានថ្នាក់ភាសាចិនក្រៅម៉ោងសម្រាប់គ្រប់កម្រិត និងទទួលសិស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ បន្ថែមពីនោះការសិក្សាភាសាចិនមូលដ្ឋានសម្រាប់អ្នកមិនទាន់ចេះសោះ សាលាក៏មានបើកថ្នាក់១០០ម៉ោងចេះចិនផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះនិងតម្លៃសិក្សា អាចទំនាក់ទំនងទៅកាន់លេខសាលាផ្ទាល់ ០៧៧ ៦៣ ៥០០០/ ០៨៦ ៦៣ ៥០០០។

២. សាលា Spring Education៖​ សាលានេះមានបង្រៀនភាសាចិនទាំងពេញម៉ោងនិងក្រៅម៉ោង និងថ្នាក់ចុងសប្តាហ៍ ពីកម្រិតមិនចេះរហូតដល់អាចប្រើការបាន។ សាលាមានបង្រៀនថ្នាក់ភាសាចិនសម្រាប់កុមារ ថ្នាក់ភាសាចិនទូទៅ និងថ្នាក់ភាសាចិនសម្រាប់ជំនួញផងដែរ ដោយសាលាមានថ្នាក់សិក្សាចំនួន៣វេន តាមតម្រូវការរបស់សិស្សនិស្សិត។ សម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះនិងតម្លៃសិក្សា អាចទំនាក់ទំនងទៅកាន់លេខសាលាផ្ទាល់ ០៨៧ ៣៨៣ ៨៣៣។ 

៣. សាលា Cam Aseanមានសាខាជាច្រើននៅភ្នំពេញសាលាមួយនេះមានបើកបង្រៀនថ្នាក់ភាសាចិនទូទៅនិងថ្នាក់បំប៉នភាសាចិន ដោយសិស្ស-និស្សិតនឹងទទួលបានការសមត្ថភាពនៃការប្រើប្រាស់ភាសាចិនជាមូលដ្ឋានគ្រឹះ រហូតដល់អាចកម្រិតប្រើប្រាស់បាន។ សាលានេះក៏មានវេនសិក្សាចំនួន៣វេន ស្របតាមតម្រូវការពេលវេលានិងអាចរបស់សិស្ស។ សម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះនិងតម្លៃសិក្សា អាចទំនាក់ទំនងទៅកាន់លេខសាលាផ្ទាល់ ០៨១ ៩៩៧ ៦៩៩។

នាពេលបច្ចុប្បន្ននេះភាសាចិន គឺជាភាសាទីពីរដែលមានការប្រើប្រាស់ ច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស។ ដោយនៅស្រុកយើងសម្រាប់អ្នកចេះភាសាចិនច្បាស់លាស់ គេសង្កេតឃើញថា អាចរកចំណូលបានច្រើនបន្ថែមពីលើជំនាញឯកទេសណាមួយដែលគេមាន៕ 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia