ប្រញាប់ដាក់ពាក្យ! ធនាគារវីង ផ្តល់អាហារូបករណ៍ជាច្រើនកន្លែង ខណៈរៀនចប់មានការងារធ្វើភ្លាម
Kan DaraOCTOBER 14 202513 views

ចំណាយលើការបង់ថ្លៃសាលាបានក្លាយជាបន្ទុកដ៏ធ្ងន់មួយ ក្នុងដំណើរជីវិតជាបញ្ញាវន្ត។ ប៉ុន្តែជាដំណឹងដ៏ល្អ ពេលនេះធនាគារ វីង (Wing Bank) បានប្រកាសផ្តល់អាហារូបករណ៍រហូតដល់ ១០០% ជូននិស្សិតបច្ចេកវិទ្យា និងមានឱកាសក្លាយជាអ្នកជំនាញ Full-Stack Developer

 

ក្នុងនោះ អាហារូបករណ៍ ១០០% ផ្ដល់ជូនសម្រាប់ ៣០កន្លែង, ៨០% សម្រាប់ ១០កន្លែង និង ៧០% សម្រាប់ ១០កន្លែង សិក្សារយៈពេល ៤ខែ និងសិក្សា ៨ម៉ោងក្នុងមួយសប្ដាហ៍ ខណៈចំនួនមានកំណត់ជ្រើសរើសត្រឹមតែ ៥០នាក់ប៉ុណ្ណោះ។

 

លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការដាក់ពាក្យ៖

·      ត្រូវមានសញ្ជាតិខ្មែរ និងជានិស្សិតព័ត៌មានវិទ្យា ដែលកំពុងរៀនក្នុងឆ្នាំទី៤ និងទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ

·      អាចប្រើប្រាស់ភាសាអង់គ្លេសបាន (កំរិតមធ្យម)

·      បេ្តជ្ញាចិត្តក្នុងការចូលរៀនរយៈពេល ៤ខែ និងគោរពបទបញ្ជាផ្ទៃក្នុង

·      ត្រៀមខ្លួនរួចរាល់សម្រាប់ការចូលធ្វើការនៅធនាគារ វីង បន្ទាប់ពីរៀនចប់។

 

គួរជម្រាបផងដែរថា ការដាក់ពាក្យនឹងចាប់ផ្តើមបើកទទួលពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

·      សូមធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់៖ https://forms.gle/dyeafikKP9jfHh6t5

·      បេក្ខជនដែលជាប់ក្នុង Shortlist នឹងត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសដោយផ្ទាល់

សម្រាប់ព័ត៌មានបន្ថែម៖

លេខទូរសព្ទ៖ 010 879 955

Telegram: @ADITI_Academy

111

222

333

444

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia