ថ្មីៗនេះ តាមរយៈការប្រកាសរបស់រដ្ឋបាល ខេត្តស្វាយរៀង បានឲ្យដឹងថា តាមរយៈ សមាគមនិស្សិតកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ខាងរដ្ឋបាលខេត្ត បានជួបពិភាក្សាការងារជាមួយលោក Nguyen Minh Duc សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Van Hein នៃទីក្រុង ហូជីមិញ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក្នុងការផ្ដល់ឪកាសសិក្សាជូនសិស្ស និស្សិតកម្ពុជា។
ក្នុងនោះ លោកសាកលវិទ្យាធិការ ក៏នឹងមានការផ្ដល់ជូនអាហារូបករណ៍រហូតដល់ ១០០% ចំនួន ១០០កន្លែង សម្រាប់សិស្ស និស្សិតកម្ពុជាឲ្យទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០២៦ ដល់ ២០២៧ ជាពិសេសបំផុត គឺផ្ដល់អាទិភាពជូនដល់សិស្ស-និស្សិតក្នុងខេត្តស្វាយរៀងផ្ទាល់តែម្ដង។
ចំពោះ អាហារូបករណ៍ចំនួន ១០០ កន្លែងនេះ មានជម្រើសមុខជំនាញសិក្សាសរុបចំនួន ៤៣ មុខជំនាញ។ ហើយខាងសាកលវិទ្យាល័យក៏បានកំណត់ ៥ មុខជំនាញជាវិស័យអាទិភាព រួមមាន វិស្វកម្មបរិស្ថាន វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាអាហារ ជីវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រថែទាំ (គិលានុបដ្ឋាក)។ បើនិយាយឲ្យមែនទែនទៅ មុខជំនាញទាំងនេះ សុទ្ធតែជាមុខជំនាញ ដែលអាចមានភាគរយ និងរកចំណូលបានច្រើននាពេលអនាគត ដូច្នេះ ប្រសិនបើពុកម៉ែបងប្អូន មានចំណាប់អារម្មណ៍ សូមរួសរាន់ទាក់ទងដាក់ពាក្យឲ្យបានទាន់ពេល៕
សម្រាប់ព័ត៌មានលម្អិត សូមអានក្នុងរូបភាពខាងក្រោម៖



