សាលាខ្មែរមិនអន់ទេ! យុវជនខ្មែរសំងំបង្កើត 3D ប្រើបច្ចេកវិទ្យា AR ស្គែនសៀវភៅពុម្ពទី ៦ ដល់ទី១២
Makara ChhamJUNE 11 2024505 views

នវានុវត្តន៍កម្ពុជាកំពុងតែចាប់ផ្ដើមឡើង ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនកាន់តែយល់ច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាទៅជួយសម្រួលដល់ការរៀនសូត្រ និងចំណេញពេលវេលាបានច្រើនថែមទៀត ។

បើតាមការលើកឡើងរបស់លោក ហេង ជលសា បាននិយាយនៅក្នុងឃ្លីបវីដេអូមួយដែលផុសនៅលើផេកផ្លូវការ E-School Cambodia ថា សម្រាប់ Project មួយនេះគឺសិក្សាយូរហើយ ដែលមានលោកជាអ្នកផ្ដួចផ្ដើមគំនិតពីលោកផងដែរ ព្រោះមើលទៅទីផ្សារពិភពលោក គេប្រើដល់ Metaverse និង AR VR អស់ហើយ អញ្ចឹងសាលារៀនស្រុកយើងក៏ត្រូវតែដើរឲ្យទាន់បច្ចេកវិទ្យាដែរ ។

ចំណុចពិសេសរបស់ AR ឬមកពីពាក្យថា Augmented reality លោក ជលសា ដែលជាប្រធានផ្នែក XR ឬ E-School Verse បានលើកឡើងថា ការបង្កើត AR នេះឡើងគឺដើម្បីផ្ដល់ភាពងាយស្រួលទៅដល់ សិស្សដែលកំពុងរៀន ដែលអាចទទួលបានរូបភាពជាក់ស្ដែង ពិតៗ និងមានសភាពរស់រវើក ដែលកន្លងទៅសិស្សអាចមើលរូបភាពតែលើសៀវភៅពុម្ភតែប៉ុណ្ណោះ តែម្ដងនេះអាចមើលរូបភាពជាក់ស្ដែងបាន ដោយគ្រាន់តែដាក់ទូរស័ព្ទពីលើរូបភាព វានឹងចេញរូបនិមិត្តមកភ្លាមៗតែម្ដង ។

ពាក់ព័ន្ធជាមួយការធ្វើវិញគឺ ត្រូវបង្កើតជារូបភាព 3D ជាមុនសិន បន្ទាប់មក Upload ទៅក្នុង Cloud ឬហៅថា Web AR ហើយសិស្សអាចធ្វើការស្គែន QR Code ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងអស់នោះបាន ដែលរូបភាពទាំងអស់បង្ហាញជារូបភាព 3D ដែលអាចមើល និងរៀនបានពីថ្នាក់ទី ៦ ដល់ទី១២ ។

សម្រាប់ AR Scan នៅពេលនេះ មិនទាន់បញ្ចូលជាកម្មវិធីសិក្សានៅឡើយទេ តែគេសង្ឃឹមថាថ្ងៃអនាគត និងមានប្រើប្រាស់ទូលំទូលាយ ព្រោះតែបណ្ដាប្រទេសផ្សេងៗលើពិភពលោក បានដើរដល់ Metaverse អស់ហើយ ដូច្នេះបើអាចបញ្ចូលបច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សា ពិតជាជួយទៅដល់សិស្សបានច្រើនណាស់ ៕

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia