ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
Sreymom ChaJUNE 8 2023

ដើម្បីចូលរួមយុទ្ធនាការ និងដោះស្រាយបញ្ហាកង្វះឈាមរបស់រាជរដ្ឋាភិបាល ធនាគារ អេស ប៊ី អាយ លី ហួរ បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធី “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កិច្ចសហការរវាងស្ថាប័នទាំងពីរ ត្រូវបានរំពឹងថានឹងកាន់តែលើកកម្ពស់ការចូលរួមក្នុងការបរិច្ចាគឈាមរបស់សាធារណជន ជាពិសេសបុគ្គលិកក្រុមហ៊ុន ឲ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីជួយដល់សង្គម និងបង្កើតនូវទម្លាប់ដែលមានសុខភាពល្អដល់អ្នកបរិច្ចាគឈាម ពីព្រោះការបរិច្ចាគឈាមទៀងទាត់ អាចជួយកាត់បន្ថយការឡើងទម្ងន់ ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជម្ងឺមហារីកផ្សេងៗ ជួយដល់សុខភាពបេះដូង និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត។

Photo 2023 06 08 13 37 16

     កិច្ចបរិច្ចាគឈាមរបស់ជនរួមជាតិមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱ្យយើងមានភាពសុខភាពល្អ និងកាត់បន្ថយនូវហានិភ័យពីជំងឺមហារីកផ្សេងៗផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ អាចអញ្ជើញចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមរបស់លោកអ្នក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច ដែលមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ដើម្បី ជួយសង្គ្រោះអ្នកជម្ងឺដែលកំពុងត្រូវការឈាម។ យោងទៅតាមប្រសាសន៍របស់ លោកវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម​ បានឲ្យដឹងថា “សព្វថ្ងៃនេះចំនួនអ្នកជម្ងឺដែលត្រូវការឈាម និងចំនួនអ្នកដែលបរិច្ចាគឈាម គឺមិនសមាមាត្រគ្នាទេ។ ជាក់ស្តែងបើប្រៀបធៀបទៅនឹងតួលេខប្រជាជនសរុបជាង ១៧លាននាក់ ក្នុងប្រទេសកម្ពុជា អ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ ០.៦២ភាគរយប៉ុណ្ណោះ។ ដូច្នេះចំនួននេះគឺជាចំនួនតិចមែនទែន ខណៈពេលដែលរៀងរាល់៦នាទីម្តង យើងត្រូវការឈាម ១ប្លោក​យ៉ាងតិច ដើម្បីសង្គ្រោះជីវិតអ្នកជម្ងឺ។” លោកបានបន្តទៀតថា “ឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រឱសថណា អាចផលិតបាននោះទេ ហើយកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះឡើយ។

Photo 2023 06 08 13 37 07

     សកម្មភាពបរិច្ចាគឈាមនេះ គឺឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត បង្កើតភាពជោគជ័យ និងវឌ្ឍនភាពរួមគ្នា ប្រកប ដោយគុណតម្លៃមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលរបស់ព្រះរាជណាចក្រកម្ពុជា៕

ចូលទៅកាន់តំណរនេះដើម្បីទស្សនាវីដេអូ៖ https://bit.ly/43raKfpDonation

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia