ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ អេស ប៊ី អាយ លី ហួរ បានសម្ពោធ ភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដើម្បីពង្រីកបណ្តាញចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ អាជីវកម្មប៊េងកាសួរេន ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងក្នុងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ អំពីការធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយនៅប្រទេសកម្ពុជា។ យើងខ្ញុំមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ អាចចាប់ដៃគូប្រកបអាជីវកម្មប៊េងកាសួរេន ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារឈានមុខមួយនៅក្នុងស្រុក ដើម្បីរួមចំណែកការពារសុខុមាលភាពហិរញ្ញវត្ថុ របស់អតិថិជនធនាគារ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល តាមរយៈសេវាកម្មធានារ៉ាប់រងដែលប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញាវត្ថុដល់គ្រួសារកម្ពុជា ហើយនាពេលបច្ចុប្បន្នកំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង ១៧ម៉ឺននាក់នៅទូទាំងប្រទេស។
លោកបានបន្តថា៖ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ផ្តើមអាជីវកម្មប៊េងកាសួរេនដំបូងជាមួយធនាគារដៃគូតែមួយគត់ ហើយបច្ចុប្បន្នសុវណ្ណាភូមិ ឡាយហ្វ៍ មានដៃគូអាជីវកម្មប៊េងកាសួរេនចំនួន៥ រួមមាន៖ ធនាគារកាណាឌីយ៉ា ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារហត្ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និងធនាគារ អេស ប៊ី អាយ លី ហួរ ដែលសរុបច្រើនជាង ៣០០សាខានៅទូទាំង ២៥ រាជធានីខេត្ត។ បន្ថែមពីនេះ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ សុវណ្ណាភូមិ ឡាយហ្វ៍ បានកាន់កាប់ ៣៦% នៃចំណែកទីផ្សារ ដោយយោងលើចំនួនសរុបនៃបុព្វលាភធានារ៉ាប់រង ឆ្នាំទីមួយ (FYP)។
សូមជម្រាបថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ាអ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨,២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម។ ទូរស័ព្ទ ៖ ០២៣ ៩៦៦ ៩៥៥ ឬ ១៨០០ ២១២២៨៨ (ឥតគិតថ្លៃ ) អ៊ីមែល៖ info@sovannaphumlife.com វេបសាយ៖ https://sovannaphumlife.com/contact-us-kh
ដោយឡែក ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាង អេស ប៊ី អាយ ហូលឌីងរបស់ប្រទេសជប៉ុន (៧០%) និងអ្នកឧកញ៉ា លី ហួរ (៣០%)។ ទស្សនៈវិស័យរបស់ធនាគារគឺផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជកម្មដល់ បុគ្គល សហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុន និងសាជីវកម្មជាទូទៅដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតដែលអនុវត្ត ដោយធនាគារពាណិជ្ជកម្មអន្តរជាតិទាំងអស់។ គោលបំណង គឺដើម្បីជួយដល់ប្រទេសកម្ពុជា អាជីវកម្ម និងប្រជាជនកម្ពុជាដើម្បី លើកកម្ពស់ជីវភាពរស់នៅ និងការរីកចម្រើនអាជីវកម្ម ដោយផ្តល់ជូននូវសេវាកម្មធនាគារ ដែលមានជំនាញវិជ្ជា ជីវៈច្បាស់លាស់ បច្ចេកវិទ្យា ជឿនលឿនការ ផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ និងនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់ បទពិសោធន៍របស់ អ្នកប្រើប្រាស់កាន់តែងាយស្រួល និងទាក់ទាញ៕ ទូរស័ព្ទ៖ ០២៣ ៩៨០ ៨៨៨ អ៊ីមែល៖ info@sbilhbank.com.kh វេបសាយ៖ https://www.sbilhbank.com.kh/ ៕


