រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីថ្មី ជំរុញអាជ្ញាធរពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងតំបន់ ២ នេះ
Bunthoeun KoemAUGUST 27 2023901 views

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី បានធ្វើការជំរុញដល់អាជ្ញាធរខេត្តសៀមរាប ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។

370435656 677997061038160 8368209067439579096 N

ការជំរុញរបស់ឯកឧត្ដមខាងលើ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

 

ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រុញដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជម្រុញកិច្ចការ ដែលនៅសេសសល់ និងយកចិត្តទុក ដាក់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង ។

 

បើយោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍ សរុប ៩,៨៣៦គ្រួសារ។ លើផ្ទៃដីសរុបសម្រាប់ ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ ២,៤៥៦ហិកតា បែងចែកជា ២០,៩៥២ឡូត៍៕

367486990 677999001037966 4030375826754830458 N

368711528 677997304371469 1279346971615413443 N

W=1280

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia