សន្សំមិនសល់ សន្សំចេះតែដកចាយ! មកដឹងស្នៀតសន្សំលុយឲ្យសល់ បើធ្វើបាន លែងរអ៊ូរឿងលុយទៀតហើយ
Toeuy HongDECEMBER 18 20222.9 K views

 មានបងប្អូនជាច្រើន បានដាក់ចិត្តថាសន្សំលុយប៉ុន្ដែអ្វីដែលជាបញ្ហារបស់ពួកគាត់នោះគឺសន្សំលុយមិនសល់ សន្សំចេះតែដកចាយរហូតដែលធ្វើឲ្យការសន្សំលុយរបស់ពួកគាត់មិនទៅមុខសោះ។ ទាក់ទងនឹងបញ្ហាសន្សំលុយមិនសល់នេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញពីក្បួនមួយចំនួនដែលដើម្បីជួយបងប្អូនដែលសន្សំលុយមិនសល់។

. សន្សំក្នុងគណនីសន្សំមានកាលកំណត់៖ ការសន្សំលុយក្នុងគណនីសន្សំមានកាលកំណត់គឺរបៀបសន្សំដ៏មានប្រសិទ្ធភាពមួយដែលអ្នកមិនគួរមើលរំលងឡើយ។ ធម្មតាគណនីសន្សំមានកាលកំណត់គឺជាកិច្ចសន្យារវាងធនាគារនិងអ្នកដាក់ប្រាក់សន្សំថាក្នុងរយៈពេលជាក់លាក់ណាមួយទើបអាចដាក់ប្រាក់សន្សំមកវិញបាន។ ឧទាហរណ៍បើអ្នកចង់ដាក់ប្រាក់សន្សំក្នុងគណនីសន្សំមានកាលកំណត់រយៈពេល១ឆ្នាំនោះរយៈពេលមួយឆ្នាំក្រោយទើបអ្នកអាចដកប្រាក់សន្សំបាន។ មិនមែនចង់ដកពេលណាក៏បានដូចគណនីបងប្អូនដាក់លុយចាយរាល់ថ្ងៃទេ។

ជាពិសេសមិនត្រឹមតែធ្វើឲ្យសន្សំអ្នកមានប្រសិទ្ធភាពប៉ុណ្ណោះទេតែថែមទាំងបានការប្រាក់ខ្ពស់ពី៧ទៅ៨%ក្នុងមួយឆ្នាំ។ តាមពិតទៅគណនីសន្សំមានកាលកំណត់នេះក្នុងករណីអ្នកទាល់លុយ ត្រូវការលុយបន្ទាន់ អ្នកអាចស្នើសុំដកលុយមកប្រើប្រាស់បន្ទាន់បានប៉ុន្ដែពេលអ្នកដកមុនកាលកំណត់មាន័យថាអ្នកបំពានកិច្ចសន្យាដូច្នេះធនាគារនឹងមិនឲ្យការប្រាក់ខ្ពស់ឡើយព្រោះអ្នកដកលុយពេលកំណត់។ អ៊ីចឹងគួរអនុវត្តន៍ការសន្សំមួយនេះបើចង់សល់លុយ។ ត្រូវចាំថាបើរអ៊ូថាមិនសល់លុយ សន្សំមិនសល់ ឬសន្សំចេះតែដក តែបើអ្នកមិនតាំងចិត្ត ដាក់ចិត្តដាក់កាយសន្សំទេនោះ អ្នកនឹងនៅតែមិនសល់ដដែល។

. មានគោលដៅច្បាស់៖ យើងដឹងហើយថាសន្សំត្រូវតែមានគោលដៅច្បាស់ថាតើសន្សំលុយទុកធ្វើអ្វីដើម្បីឲ្យអ្នកមានទឹកចិត្តក្នុងការសន្សំដើម្បីសម្រេចគោលដៅនោះ។ ប៉ុន្ដែអ្នកខ្លះមានគោលដៅដែរតែគោលដៅស្រាលៗដូចសំឡីនោះមិនអាចដុតចំណង់អ្នកឲ្យសន្សំលុយមានប្រសិទ្ធភាពឡើយ។ អ៊ីចឹងសូមដាក់គោលដៅឲ្យច្បាស់ហើយគោលបើអ្នកសម្រេចវាបានអ្នកនឹងសប្បាយចិត្ត។ ឧទាហរណ៍ បើអ្នកកំពុងជិះម៉ូតូ អ្នកច្បាស់ជាចង់បានឡាន ហើយដើម្បបានឡានជិះដូចគេដូចឯង អ្នកត្រូវប្រឹងរកលុយ បង្កើនចំណូលបន្ថែមហើយចេះសន្សំដើម្បីសម្រេចគោលដៅទិញឡានជិះដូចគេ។

. មានផែនការវិនិយោគ៖ មនុស្សភាគច្រើនឲ្យតែលុយនៅជាប់នឹងខ្លួននៅមិនសុខទេពោលគឺចេះតែរមាស់ដៃចង់តែចាយតែម្ដង។ ដូច្នេះមនុស្សមួយចំនួនពេលប្រាក់ខែឬចំណូលប្រចាំខែភ្លាមពួកគាត់ចាប់ផ្ដើមចាត់ចែងយកទៅធ្វើអ្វីឲ្យចំណេញដូចជាយកលុយទៅវិនិយោគជាដើមព្រោះបើទុកលុយក្នុងកុងច្រើនពេកច្បាស់ជារមាស់ដៃចាយអស់មិនខាន។ និយាយដល់គោលដៅវិនិយោគនេះ ខ្ញុំដែលជាអ្នកវិនិយោគភាគហ៊ុនសកម្មម្នាក់ ខ្ញុំតែងតែឮបងប្អូនខ្មែរដែលអ្នកវិនិយោគភាគច្រើនមិនថាក្មេងឬចាស់នោះទេ ពួកគាត់និយាយថាពេលស្គាល់ផ្សារហ៊ុនធ្វើឲ្យពួកគាត់ចេះសន្សំលុយបានសល់។

ជាពិសេសពេលពួកគាត់ស្រលាញ់ការវិនិយោគហ៊ុន ពេលចំណាយលើអ្វីមួយពួកគាត់តែងតែគិត។ អ្នកខ្លះតែងតែប្រៀបធៀបថាកាហ្វេ១កែវតម្លៃ៣ដុល្លារ បើយកទិញភាគហ៊ុន អេស៊ីលីដាក៏បានមួយហ៊ុនដែរ។ បើយើងក្រឡេកមកមើលសង្គមខ្មែរយើងបច្ចុប្បន្នទាំងក្មេងទាំងចាស់មួយចំនួនជ្រើសរើសការទិញមាសទុកជាការសន្សំលុយរបស់ពួកគាត់។ ជាពិសេស​ អ៊ុំ ពូ មីង យាយតានៅជនបទតែងតែយកលុយទិញមាសទុកព្រោះជាវិធីសន្សំលុយរបស់ពួកគាត់ព្រោះបើពួកគាត់ទុកលុយសុទ្ធជាប់ខ្លួនច្បាស់ជាទិញនេះទិញនោះអស់មិនខាន។

អត្ថបទនេះដកស្រង់ចេញពីផ្នែកមួយនៃសៀវភៅលុយពិត

ចង់ទទួលបានគំនិតទាក់ទងការប្រើលុយឲ្យមានប្រសិទ្ធភាពនិងការវិនិយោគដើម្បីបង្កើតភាពមានបានអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia