កុំទុកលុយចោល! សន្សំលុយបាន ១ម៉ឺនដុល្លារក្នុងកុង ជាលើកដំបូងប្រញាប់ធ្វើរឿងសំខាន់ ៤នេះភ្លាម បើចង់ឲ្យចំណូលកើន
ធី ស្រីល័ក្ខAUGUST 28 20261.2 K views

សម្រាប់អ្នកមានលុយនៅក្នុងកុងធនាគារជាលើកដំបូង គឺជាអារម្មណ៍មួយដ៏អស្ចារ្យ និងរំភើបបំផុតព្រោះវាជាផ្លែផ្កានៃការខិតខំ ប្រឹងប្រែងជាច្រើន។ ប៉ុន្តែ សម្រាប់អ្នកដែលមានលុយក្នុងកុង១ម៉ឺនដុល្លារជាលើកដំបូង ហើយចង់ឲ្យចំណូលកើនជាងមុនអ្នកអាចធ្វើរឿងសំខាន់ៗទាំង៤នេះបាន៖

 

. រកមុខរបរដើមទុនតិច

ការដែលយើងមានលុយខ្ទង់១ម៉ឺនដុល្លារ វាគឺជាលុយដែលស្ថិតក្នុងចំណោមលុយច្រើនបំផុតក្នុងការរកស៊ីហើយការចាប់មុខរបរវារកស៊ីពិតជាចាំបាច់អោយយើងត្រូវគិតជាខ្លាំង ពោលទោះបីជាមានលុយច្រើនក៏ដោយ យើងត្រូវចាប់មុខរបរណាដែលតូចហើយត្រូវមានក្តីស្រមៃអោយធំ។

ការចេញរកស៊ីវាជារឿងសំខាន់ ហេតុនេះហើយយើងមិនគួរទៅចាប់មុខរបរណាធំពេកនោះទេ គួរតែចាប់ពីតូចទៅធំវិញ ប៉ុន្តែមុខរបរតូចនឹងយើងត្រូវធ្វើវាអោយស្របជាមួយនឹងក្តីស្រមៃធំរបស់យើងហើយអោយត្រូវជាមួយនឹងទីផ្សារទើបអាជីវកម្មរបស់យើងរស់បានយូរអង្វែង។

 

. បើកម៉ាត

មែនទែនទៅ ចំពោះការបើកម៉ាតយើងអាចចំណាយខ្ទង់បួនប្រាំម៉ឺនដុល្លារឯណោះ ប៉ុន្តែប្រសិនជាយើងមានត្រឹមតែ១ម៉ឺនដុល្លារយើងអាចធ្វើទៅតាមលទ្ធភាពយើងសិន ជាពិសេសនោះបើយើងមើលឃើញនៅតំបន់ដែលយើងកំពុងតែរស់នៅគ្មានម៉ាតលក់សម្ភារៈទារក គ្មានម៉ាតណាលក់ទាក់ទងជាមួយជីកសិកម្មទេ ដូចនេះនៅត្រង់ចំណុចនេះយើងអាចសាកល្បងបើកសិន កាលណាមានអតិថិជនគាំទ្រច្រើនចាំយើងបន្ថែមទុនពង្រីកម៉ាតបន្តទៀតក៏មិនទាន់ហួសពេលដែរ។

នៅត្រង់ចំណុចម៉ាតកសិកម្មនេះដែរ បងប្អូនទាំងអស់គ្នា អាចបើកម៉ាតកសិកម្មដែលមានលក់របស់គ្រប់យ៉ាងដូចជាជីកសិកម្ម គ្រាប់ពូជ ដែលទាក់ទងជាមួយកសិកម្មដើម្បីងាយស្រួលដល់អតិថិជនពេលមកទិញចង់បានអីគឺម៉ាតរបស់លោកអ្នកមានទាំងអស់ ដូចនេះហើយនៅពេលដែលអតិថិជនចង់បានទំនិញកសិកម្មពេលក្រោយទៀតគេប្រាកដជាមកទិញនៅម៉ាតរបស់អ្នកជាក់ជាមិនខានឡើយ។

 

. ធ្វើជាអ្នកប្រឹក្សាផលិតផលនាំចេញទៅក្រៅប្រទេស

ចំពោះអាជីវកម្ម១ប្រភេទនេះជាប្រភេទសេវាកម្ម ដែលយើងអាចធ្វើការប្រឹក្សាជាមួយម្ចាស់អាជីវកម្មនៅក្នុងស្រុកដើម្បីជម្រុញឲ្យពួកគាត់ហ៊ានពង្រីកអាជីវកម្មរបស់ខ្លួន នាំចេញទៅក្រៅប្រទេស។ ដោយដើរតាមក្បួនដើមទុនតិច មានន័យថា គេលក់ផលិតផលមុនផលិត ហើយគេអត់ផលិតមុនលក់នោះទេ។ មួយវិញប្រសិនជាបងប្អូនមានលុយ១ម៉ឺនដុល្លារតែមិនទាន់ចង់រកស៊ីទេបងប្អូនក៏អាចសន្សំទុកជាលុយបម្រុងទុកពេលមានអាសន្នក៏បានដែរ ព្រោះវាជួយអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់ក្នុងការរស់នៅ។ អ៊ីចឹងបើអ្នកសន្សំបាន១ម៉ឺនដុល្លារ អ្នកមិនគួរយកលុយអស់ពីខ្លួនទៅវិនិយោគឬរកស៊ីនោះទេអ្នកគួរដកមួយផ្នែកមកសន្សំទុកបន្តទៀតដើម្បីទុកជាកញ្ចប់លុយសម្រាប់ប្រើការពេលមានអាសន្នឬហេតុការណ៍ផ្សេងៗដែលយើងត្រូវការលុយជាចាំបាច់បន្ទាន់ដើម្បីដោះស្រាយ។

 

. សន្សំ

បើអ្នកមិនចង់វែងឆ្ងាយ ឬមិនចង់ស្មុគស្មាញ និងមិនទាន់ត្រូវការលុយរយៈពេលយូរទៀត អ្នកអាចជ្រើសរើសបង្កើតគណនីសន្សំមានកាលកំណត់នៅធនាគារ​ ដែលអាចផ្ដល់អត្រាការប្រាក់ល្អ។ ធ្វើបែបនេះប្រសើរជាងទុកលុយចោល លុយក៏មានសុវត្ថិភាព ហើយចំណេញការប្រាក់រាល់ឆ្នាំថែមទៀត។ យ៉ាងណាមិញ ការដាក់លុយសន្សំនៅធនាគារ ក៏ជាការបង្កើតចំណូលអកម្មមួយដ៏ល្អផងដែរ បើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ជាក់ស្តែង បើបងប្អូនចង់សន្សំលុយបានការប្រាក់ខ្ពស់បងប្អូនអាចបើកគណនីសន្សំជាមួយធនាគារ Woori Bank Cambodia បានដោយធនាគារមានបញ្ញើមានកាលកំណត់ដែលផ្តល់អត្រាការប្រាក់ខ្ពស់ដោយផ្តល់អត្រាការប្រាក់ខ្ពស់ដល់ 6.0% លើប្រាក់រៀល អាចដកប្រាក់មុនកាលកំណត់ ហើយនៅតែទទួលបានអត្រាការប្រាក់ពិសេស 5.45% លើប្រាក់រៀល សម្រាប់រយៈពេល ១២ខែឡើងទៅ។ចាប់ផ្តើមសន្សំដោយភាពបត់បែន និងអត្រាការប្រាក់ខ្ពស់ថ្ងៃនេះ៕

787541096 1674380663628696 3441487678705632295 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia