ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេនៅកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីកម្ចីផ្ទាល់ខ្លួនជាមួយនឹងការផ្តល់ជូនពិសេស និងអត្ថប្រយោជន៍ជាច្រើន ដែលអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបានយ៉ាងល្អប្រសើរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា កម្មវិធីកម្ចីផ្ទាល់ខ្លួននឹងជួួយឱ្យអតិថិជនទទួលបានកម្ចីផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល និងឆាប់រហ័ស ជាពិសេសផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ស័ក្កសមជូនដល់អតិថិជននិងប្រជាជនកម្ពុជា។ តាមរយៈផលិតផលមួយនេះ អិតិថិជនអាចស្នើសុំកម្ចីបានរហូតដល់ 50,000 ដុល្លារអាមេរិក ឬ 20ដងនៃប្រាក់ខែប្រចាំខែ ជាមួយនឹងរយៈពេលខ្ចីរហូតដល់5ឆ្នាំ និងអត្រាការប្រាក់សមរម្យ។
ការដាក់ពាក្យស្នើសុំកម្ចី គឺមានភាពសាមញ្ញបំផុត ជាពិសេសមិនចាំបាច់មានទ្រព្យបញ្ចាំ ឬ អ្នកធានានោះទេ ដែលផ្តល់នូវភាពងាយស្រួលជូនអតិថិជនដែលត្រូវការសាច់ប្រាក់សម្រាប់ប្រើប្រាស់លើការចំណាយបន្ទាន់ ថ្លៃមន្ទីរពេទ្យ ការកែលម្អគេហដ្ឋាន និងជាច្រើនផ្សេងទៀត។ ពិសេសជាងនេះទៅទៀត អតិថិជនគ្រាន់តែផ្តល់នូវលិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងរបាយការណ៍ធនាគារប៉ុណ្ណោះ សម្រាប់ការអនុម័តកម្ចី។
ឥលូវនេះអតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបានដោយគ្រាន់តែអញ្ជើញមកកាន់សាខាណាមួួយដែលនៅជិតលោកអ្នក (ផ្តល់ជូននៅតែរាជធានីភ្នំពេញប៉ុណ្ណោះ)។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/personal-loan-products/personal-loan-without-collateral/
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។