រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ធនាគារ ស្ថាបនា បាននាំយកអំណោយសប្បុរសធម៌ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅជំរំភៀសសឹកក្នុងខេត្តសៀមរាប និងបាត់ដំបង។ អំណោយរួមមានអង្ករ មី ទឹកសុទ្ធ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ ដើម្បីជួយសម្រួលបន្ទុកបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកមួយនេះ។



គួររំលឹកផងដែរថា ធនាគារ ស្ថាបនា តែងតែចូលរួមចំណែកជួយដល់សហគមន៍ក៏ដូចជាបងប្អូនប្រជាជនកម្ពុជាក្នុងគ្រាលំបាក ហើយនេះជាលើកទី២ផងដែរដែលធនាគារ ស្ថាបនា បានចូលរួមចំណែកជួយឧបត្ថមដល់បងប្អូនជនភៀសសឹក ក្នុងសា្មរតីរួបរួម សាមគ្គីភាព ក្តីបារម្ភ និងការស្រលាញ់ដែលធនាគារព្រមទាំងបុគ្គលិកទាំងអស់មានចំពោះជាតិមាតុភូមិ។

លោកឆេង យ៉ានិត នាយកប្រតិបត្តិលក់ និងចែកចាយ តំណាងឱ្យធនាគារ ស្ថាបនា ក៏បានអញ្ជើញទៅដោយផ្ទាល់ដើម្បីយកអំណោយ និងសួរសុខទុក្ខបុគ្គលិកមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចាកចេញពីផ្ទះសម្បែង មកស្នាក់នៅជំរំ ហើយលោកក៏បានបង្ហាញនូវមតិ និងអារម្មណ៍របស់លោកថា៖
“គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខទុក្ខរបស់បងប្អូនប្រជាជនកម្ពុជាទាំងអស់។ ហើយយើងសង្ឃឹមថាការចូលរួមរបស់ធនាគារ ស្ថាបនា គឺអាចជាចំណែកមួយជួយដល់បងប្អូន ដើម្បីឱ្យបងប្អូនមានអាហារ និងសម្ភារៈប្រើប្រាស់ក្នុងពេលវេលាដ៏លំបាកមួយនេះ។ ធនាគារ ស្ថាបនា នឹងនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយយើងនឹងរួមដំណើរជាមួយនឹងស្មារតីរួបរួម ដើម្បីកម្ពុជាយើង។”


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ ធនាគារ ស្ថាបនា ផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
នៅដើមឆ្នាំ 2025 ធនាគារ ស្ថាបនាបានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ 2024 ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ពីរនោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។


