ច្រើនណាស់! មកដឹងចំនួនលុ.យ វៀតណាមហ៊ានចំណា.យលើ វិស្វករ ដើម្បីបង្ហោះផ្កាយរណបជាលើកដំបូង
Kan DaraJANUARY 30 2024159 views

ស្ងាត់ៗ វៀតណាមសំងំផលិតផ្កាយរណបរ៉ាដាឈ្មោះ LOTUSat-1 សម្រាប់តាមដានអាកាសធាតុដំបូងបង្អស់ និងត្រូវបាញ់បង្ហោះនៅដើមឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន VnExpress ចុះផ្សាយនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

 

Ww

 

អគ្គនាយករងមជ្ឈមណ្ឌលផ្កាយរណបវៀតណាម លោក Le Xuan Huy បានលើកឡើងយ៉ាងដូច្នេះថា៖ «ការបង្កើតផ្កាយរណបរ៉ាដា LOTUSat-1 គឺទទួលបានជំនួយពីវិស្វករជប៉ុន និងបានចាប់ផ្តើមផលិតនៅខែកញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលស្ថិតក្នុងឧទ្យាន Hoa Lac Hi-tech នៃទីក្រុងហាណូយ ប្រទេសវៀតណាម»

 

D

 

លោកបានបន្ថែមថា ផ្កាយរណបនេះមានទម្ងន់ ៦០០គីឡូក្រាម ប្រើបច្ចេកវិទ្យារ៉ាដាចុងក្រោយបង្អស់ និងមានគុណសម្បត្តិជាច្រើនដូចជា កំណត់រូបភាពចាប់ពីទំហំ ១ម៉ែត្រនៅលើផែនដី និងផ្តល់ព័ត៌មានសុក្រិតអំពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងតាមដានបរិស្ថានជាដើម។ លើសពីនេះវាអាចដំណើរការដោយឯករាជ្យពីប្រភពពន្លឺដែលអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ។

 

Qq

 

យ៉ាងណាមិញ ផ្កាយរណរ៉ាដា LOTUSat-1 ជាផ្កាយរណបទី៤ របស់វៀតណាម បន្ទាប់ពីផ្កាយរណបខ្នាតតូចចំនួន៣ ដូចជា ផ្កាយរណបឈ្មោះ Pico Dragon សម្រាប់អង្កេតផែនដី ផ្កាយរណបឈ្មោះ Nano Dragon និង Micro Dragon សម្រាប់អង្កេតដែនសមុទ្រ ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៩ និងឆ្នាំ២០២១។ ចំពោះការចំណាយទៅលើការបង្កើតផ្កាយរណ រដ្ឋភិបាលវៀតណាមបានរៀបចំផែនការជាកញ្ចប់ថវិកាចំនួន ៧ទ្រីលានដុង (ប្រហែល ៣០១លានដុល្លារ) ដែលអនុម័តចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ៕

 

Ff

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia