ក្រោយបួសបាន៣១ព្រះវស្សា លោកម្ចាស់គ្រូ សាន សុជា សម្រេចចិត្តលាចាកសិក្ខាបទ ថ្ងៃនេះហើយ
Kan DaraMAY 21 202314.1 K views

គុណម្ចាស់ សាន សុជា ដែលមហាជនស្គាល់ព្រះអង្គ ក្នុងនាមជាសង្ឃនៃព្រះពុទ្ធសាសនា ដែលតែងចែករំលែកចំណេះដឹងទាំងផ្លូវពុទ្ធិចក្រ និងអាណាចក្រក្នុងសង្គមទូទៅអស់រយៈពេល៣១ឆ្នាំមកហើយនោះ ថ្ងៃនេះព្រះអង្គបានលាចាកសិក្ខាបទហើយ។

យោងតាមទំព័រផេក Facebook ផ្លូវការរបស់ព្រះអង្គ សាន សុជា ដែលមានឈ្មោះថា San Sochea បានបង្ហោះសារភ្ជាប់ជាមួយវីឌីអូកាលពីប៉ុន្មាននាទីមុននេះថា៖ «សូមនមស្សកាលា និងចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)»ទស្សនាវីឌីអូ

Screen Shot 2023 05 21 at 1.13.55 Pm Large

ក្នុងនោះគុណម្ចាស់ ហាក់ សៀងហៃ ក៏បានធ្វើការថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយ ដោយមានសង្ឃដីការៀបរាប់យ៉ាងដូច្នេះថា៖ «បានថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយ

(អាម៉េរិក-អូស្រ្តាលី) វេលាម៉ោង១២:៣០នាទីយប់ ម៉ោងនៅរដ្ឋចរចា ថ្ងៃទី២១ ឧសភា ២០២៣ មុនពេលលោកម្ចាស់គ្រូ លាចាកសិក្ខាបទថ្ងៃនេះ។

ដីកាលោកម្ចាស់គ្រូ “កូរណាទៅមុនហើយ”

សូមប្រគេនពរក្នុងដំណើរជីវិតថ្មី

អ្វីៗសុទ្ធតែមិនទៀងមែនពិត។

សែនស្តាយមិនដឹងបរិយាយយ៉ាងណា លាចាកសិក្ខាបាត់បង់បញ្ញវន្តសង្ឃមួយអង្គទៀតហើយ។

រដ្ឋចរចា សហរដ្ឋ ថ្ងៃទី២១ ខែឧសភា ២៥៦៧/២០២៣»។ នេះបើយោងតាមការឲ្យដឹងពីទំព័រផេក Facebook ផ្លូវការរបស់ព្រះអង្គ កាលពីប៉ុន្មានម៉ោងមុន។

Screen Shot 2023 05 21 at 1.16.55 Pm Large

គួរជម្រាបផងដែរថា ម្ចាស់គ្រូវជិប្បញ្ញោ សាន សុជា គឺជាព្រះសង្ឃមួយអង្គដែលមានចំណេះដឹង ចំណេះវិជ្ជា ជ្រៅជ្រះខ្ពង់ខ្ពស់ នៅក្នុងចំណោមព្រះសង្ឃទាំងអស់នៃវិស័យព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ព្រះអង្គ ប្រសូត្រនាឆ្នាំ១៩៧៦ នៅភូមិតាអុក ឃុំកំពង់ញុល ស្រុកទ្រាំង ខេត្តតាកែវ៕

Wwwww

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia