ក្មេងមែនតែមិនធម្មតា! អ្នកខេត្តកំពតលោកណុប ពិសាល ច្នៃដីដែលគេមិនចាប់អារម្មណ៍ក្លាយជារីសតល្បីឈ្មោះ ទាក់ទាញភ្ញៀវទេសចរ
Sreymom ChaMARCH 21 2023

“ខ្ញុំបង្កើតរីសតនេះឡើង ដោយដើរតាមបេះដូងខ្លួនឯង ក្នុងគោលបំណងផ្ដល់ការងារដល់ពលរដ្ឋក្នុងតំបន់ ជាពិសេសទាក់ទាញភ្ញៀវទេសចរ មិនត្រឹមតែជាតិនោះទេ ចង់ទាក់ទាញភ្ញៀវអន្តរជាតិនិងបង្ហាញឱ្យគេឃើញថា ខ្មែរក៏អាចបង្កើតរីសតដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ” នេះគឺជាសំដីរបស់លោកណុប ពិសាល ស្ថាបនិករីសត កោះដំបូង ដែលជារីសតមានឈ្មោះល្បីមួយនៅខេត្តកំពត។

ទន្ទឹមនឹងមហិច្ឆតាដូចដែលបានរៀបរាប់ខាងលើ លោកណុប ពិសាល មិនត្រឹមតែនិយាយនោះទេ ជាក់ស្ដែងកោះដំបូង បានក្លាយជាដានជើងដំបូងបង្អស់របស់លោក ដែលពិតជាទទួលបានការគាំទ្រ និងសម្រេចបំណងប្រាថ្នារបស់លោក ដោយសារកោះដំបូង បានទាក់ទាញភ្ញៀវទេសចរជាច្រើន ពីកន្លែងដែលគេមិនចាប់អារម្មណ៍ មិនទាក់ទាញ មិនចង់ឆ្លងកាត់ ក្លាយជារីសតដែលភ្ញៀវទេសចរកក់ស្នាក់នៅពេញៗ ផ្ដល់ការងារដល់ពលរដ្ឋ និងលើកមុខមាត់តំបន់ ​ជាពិសេសបានបង្ហាញសម្រស់ខេត្តកំពតកាន់តែទូលំទូលាយ។

Dambong

ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយស្ថាបនិកវ័យក្មេង អ្នកខេត្តកំពតរូបនេះ លោកក៏បានឱ្យដឹងថា បន្ទាប់ពីឃើញភាពជោគជ័យនិងឥទ្ធិពលនៃកោះដំបូងក្នុងវិស័យទេសចរណ៍ក្នុងខេត្តរបស់ខ្លួន លោកក៏បានបង្កើតរីសតមួយទៀតមានឈ្មោះថា សមុទ្រកំពត ដែលមានទីតាំងជាប់ដងព្រែក មានការរចនាប្លែកភ្នែក ដោយការសម្រេចចិត្តវិនិយោគលើរីសតទី២នេះ ក៏មិនខុសពីកោះដំបូងដែរ គឺចង់ឱ្យស្រុកកំណើតរបស់ខ្លួន គឺខេត្តកំពត កាន់តែមានប្រជាប្រិយភាព ព្រមទាំងបំពេញតម្រូវការបន្ថែមដល់ភ្ញៀវទេសចរ។

Video Thumbnail 111

ដើម្បីឱ្យគោលបំណងនេះ សម្រេចបានល្អ ស្ថាបនិកវ័យក្មេងតែចិត្តធំរូបនេះ ក៏បានរៀបចំសមុទ្រកំពតទៅយ៉ាងប្រសើរ ដោយបច្ចុបន្នទីនេះក្លាយជារីសតលើកសម្រស់ខេត្តកំពត មានភ្ញៀវមកស្នាក់នៅជាហូរហែ ក្នុងនោះក៏មានអ្នកមកថតរូបសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ មកលេងកម្សាន្ដ ជាដើម។បើនិយាយពីសម្រស់សមុទ្រកំពតវិញ គឺមិនចាញ់រីសតស្នាក់នៅតម្លៃថ្លៃៗនោះទេ ទាំងការរចនានិងបរិយាកាស ស្របពេលដែលបច្ចុប្បន្នក៏បានបើកហាងកាហ្វេក្នុងរីសត មានឈ្មោះថា “MOI” ដែលធ្វើឱ្យអ្នកស្នាក់នៅសមុទ្រកំពត ងាយស្រួលក្នុងការបំពេញតម្រូវការ និងសម្បូរមុំថតរូបបន្ថែម។

Dambong 3

ជាចុងក្រោយលោកណុប ពិសាល ក៏បានបង្ហាញអារម្មណ៍ថា លោកពិតជាសប្បាយចិត្តនិងមានមោទនភាពជាខ្លាំង ដែលស្នាដៃរបស់លោក បានក្លាយជាចំណែកមួយដែលរុញខេត្តកំពតឱ្យកាន់តែល្បីល្បាញផ្នែកទេសចរណ៍ ឱ្យគេសម្លឹងមើលខេត្តកំពតកាន់តែច្រើនជាងមុន ពីព្រោះខេត្តមួយនេះពិតជាសម្រស់ស្រស់ស្អាតដែលគ្រប់គ្នាមិនគួរមើលរំលង។

គួរបញ្ជាក់ផងដែរថា សមុទ្រកំពតមានទីតាំងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងមានចម្ងាយប្រហែល 6km ពីរង្វង់មូលធូរេន។ Facebook Page សមុទ្រកំពត

Video Thumbnail 11121

Video Thumbnail 99

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia