នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈឆាប់ៗខាងមុខនេះរោងចក្រថ្មីគឺរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមតម្លៃខ្ទង់៦លានដុល្លារអាមេរិក ត្រៀមលេចរូបរាងឡើងជាផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗខាងមុខនេះ។ ដោយគម្រោងរោងចក្រថ្មីនេះដែរត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ។
បើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្ថែមថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) នឹងលេចរូងរាងឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៩៧កន្លែង។

គូសបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះ បញ្ជីគម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាច បង្កើតឱកាសការងារបានចំនួន ៤២៦ ០០០ ដុល្លារ។
យ៉ាងណាក្នុងចំណោមគម្រោងវិនិយោគទាំង ៦០៩ នេះដែរ ខេត្តកំពង់ស្ពឺគឺទទួលបានចំនួន ១៣៦ គម្រោង ជាប់ជាខេត្តលេខ១ មានការវិនិយោគច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀង ដែលទទួលបានចំនួន ១៣៥ គម្រោង៕


