ដំណឹងល្អ! សម្ដេច ហ៊ុន សែន បញ្ជាក់ថា ផ្លូវរថភ្លើងទាំងអស់នៅកម្ពុជានឹងអភិវឌ្ឍទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់
Bunthoeun KoemFEBRUARY 28 20232.1 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ និងកែលម្អផ្លូវរថភ្លើងដែលមានទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទៅជាផ្លូវរថភ្លើងល្បឿនល្បឿន។ ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះត្រូវបានធ្វើឡើងនៅក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

333802304 540365631411488 8834598672980192922 N

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍ដូច្នេះថា «យើងត្រូវតែធ្វើឲ្យផ្លូវរទេះភ្លើងរបស់យើង ក្លាយជារទេះភ្លើងល្បឿនលឿនទាំងអស់»។ ក្នុងនោះសម្ដេចក៏បានអំពាវនាវ និងលើកទឹកចិត្ដឲ្យប្រទេសនានាចូលរួមក្នុងការសាងសង់គម្រោងផ្លូវដែកនេះ  ហើយរៀបចំធ្វើ BOT ព្រោះដោយសាររាជរដ្ឋាភិបាលមិនចង់ខ្ចីប្រាក់ពីបរទេសក្នុងចំនួនដ៏ធំយកមកធ្វើផ្លូវរថភ្លើងល្បឿនលឿននេះឡើយ។

សម្ដេចបន្ដថា ការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននេះគឺដើម្បីជំនួសឲ្យផ្លូវដែកចាស់ដែលនសព្វថ្ងៃនេះរត់បានត្រឹម ៣០ គីឡូម៉ែត្រ ស្របពេលផ្លូវរថភ្លើងល្បឿនលឿនរត់បានដល់ទៅ ១៣០ គីឡូម៉ែត្រក្នុង១ម៉ោង។

សូមជម្រាបផងដែរថា ទាក់ទងផ្លូវរថភ្លើងល្បឿនលឿននេះដែរ តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាបឋមគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញទៅក្រុងប៉ោយប៉ែត្រមានប្រវែង ៣៨២ គីឡូម៉ែត្រ ត្រូវការថវិកាសាងសង់ជាង ៤ ពាន់លានដុល្លារ ដោយរួមបញ្ជូលទាំងក្បាល និងទូរភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ។

ក្រៅពីគម្រោងផ្លូវរថភ្លើងខាងលើ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់រថភ្លើងល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ និងមួយខ្សែទៀតគឺពីភ្នំពេញតភ្ជាប់ទៅកាន់ប្រទេសវៀតណាមផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

7e193604 432f 49ae A16c 8614ce5fe10e

5cf146e5 E555 48ac A570 54649a2a4d97

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia