សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះទៅកាន់ វណ្ណដា ក្រោយបានឡើងសម្តែងបិទកម្មវិធីកីឡាអូឡាំពិក
Kan DaraAUGUST 13 202410.4 K views

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលសិល្បករខ្មែរលោក ម៉ាន់ វណ្ណដា បានលេចវត្តមានក្នុងមហាព្រឹត្តិការណ៍បិទកម្មវិធីកីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងលើទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់ថ្ងៃទី១១ ខែសីហា។

 

ា

 

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបភាពលោក ម៉ាន់ វណ្ណដា នៅលើបណ្តាញសង្គម Facebook Page ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»

 

សម្តេចតេជោ បានបន្ថែមទៀតថា៖ «ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខ សេចក្តីចម្រើន»

 

Screen Shot 2024 08 13 at 9.27.56 Am Large

 

គួរជម្រាបផងដែរថា ក្នុងចំណោមសិល្បករដែលមានវត្តមាននៅក្នុងកម្មវិធីនេះ លោក វណ្ណដា ត្រូវបាន​អញ្ជើញឲ្យឡើងសម្ដែងមិនត្រឹមតំណាងឲ្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឲ្យអាស៊ីទាំងមូលផងដែរ។ អ្វីដែលកាន់តែពិសេស ឈុតសម្លៀកបំពាក់ដែលលោកគ្រងកាលពីយប់ម្សិលមិញនេះ បានរំលេចនូវរចនាបទខ្មែរយ៉ាងប្រណិត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទាំងជាតិ និងអន្តរជាតិ៕

 

ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia