នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដេ្ឋខ្មែរយើងមានការព្រួយបារម្ភ បន្ទាប់ពីធនាគារនៅសហរដ្ឋអាមេរិកបានដួលរលំជាបន្ទាប់ ដូច្នេះពួកគាត់មានការភ័យខ្លាចបញ្ហានេះរាលដាលដល់ប្រព័ន្ធធនាគារនៅកម្ពុជាដែលនាំឲ្យខាតបង់លុយដែលពួកគាត់ដាក់ក្នុងធនាគារនៅកម្ពុជា។