ប្រយ័ត្នចាញ់បោកគេ! សម្ដេចធិបតីប្រាប់ពលរដ្ឋកុំឲ្យជឿរឿងចុះឈ្មោះបង់លុយដើម្បីបានដីសម្បទានពីរដ្ឋ
Bunthoeun KoemOCTOBER 25 202445 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ បានអំពាវនាវប្រជាពលរដ្ឋ កុំឲ្យជឿលើការឃោសនាពីសំណាក់មេខ្យល់លើការចុះឈ្មោះដើម្បីទទួលបានដីសម្បទានពីរដ្ឋជាថ្នូរនឹងការបង់ប្រាក់កាក់ផ្សេងៗ ព្រោះរាជរដ្ឋាភិបាលពុំមានគោលការណ៍បែបនេះឡើយ។ ហើយសម្ដេចក៏បានព្រមានចាត់វិធានការលើមេខ្យល់ទាំងអស់នោះផងដែរ។

 

463967952 546494331516406 8971864157043167725 N

 

ការអំនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីធ្វើឡើង បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានថានៅក្នុងស្រុកពេជ្រាដា នៃខេត្ដមណ្ឌលគិរី មានមេខ្យល់បានដើរបំផុសបំផុលលើការចុះឈ្មោះដើម្បីទទួលបានដីសម្បទានរដ្ឋនេះ។ ដើម្បីឆ្លើយតបបញ្ហាខាងលើ សម្ដេចក៏បានណែនាំឲ្យរដ្ឋបាលខេត្ដធ្វើការស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់លើករណីនេះផងដែរ។

 

ថ្លែងនៅក្នុងពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា”​ ខ្ញុំសូមបញ្ជាក់មិនមានមេខ្យល់ណាទៅអោយបំផុសដើម្បីអោយមកយកដីសម្បទាននោះទេ។​ បើចុះឈ្មោះត្រូវតាមយន្តការ​ដ្ឋ​ ដោយកន្លងទៅយើងមានយន្តការដីសម្បទានចុះតាមអាជ្ញាធរឃុំ​ ហើយក្រៅពីហ្នឹង បន្តិចទៀតពេលមានគណៈកម្មការបង្កើត​គឺយើងមានការផ្សព្វផ្សាយច្បាស់លាស់។ អុីចឹងសូមអោយបងប្អូនកុំជឿលើមេខ្យល់ដែលកំពុងបំផុសដើរយកលុយថាចុះឈ្មោះដើម្បីយកដីនេះ។ អត់បានទេហើយសូមអោយអាជ្ញាធរសមត្ថកិច្ចមើលមេខ្យល់ហ្នឹងដើម្បីអនុវត្តច្បាប់ ព្រោះថាមិនអុីចឹងដើរបោកប្រជាពលរដ្ឋ​ បោកប្រជាជនអស់លុយហើយមានរឿងទៀត”​​។​

 

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមករាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងបានជួយអភិវឌ្ឍន៍តំបន់ដីទាំងនោះដល់ពួកគាត់ងាយស្រួលរស់នៅ និងផ្តល់ជាដីសម្រាប់ធ្វើកសិកម្មជាដើម ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការកាត់បន្ថយការ​កាប់ទន្ទ្រានព្រៃ៕

 

464338664 547083124790860 2526034728270773276 N

Photo 2024 10 25 15 39 11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia