សម្ដេចធិបតី ហ៊ុន ម៉ាណែត បដិសេធគម្រោងស្នើសុំបង្កើតរោងចក្រដំឡើងរថយន្ដធំ១ ដោយសារហេតុផលទាំងនេះ
Bunthoeun KoemSEPTEMBER 17 20266.7 K views

កាលពីពេលថ្មីៗកន្លងទៅនេះ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធសំណើរសុំបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដធំ១ (មិនបញ្ចេញឈ្មោះ) ដោយសារក្រុមហ៊ុនបានស្នើសុំរាជរដ្ឋាភិបាលលើកលែងពន្ធរថយន្ដ ចំនួន ៤០០០ គ្រឿង ដើម្បីឲ្យខ្លួនបានដើមទុនរៀបចំរោងចក្រនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ដ GAC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

 

មូលហេតុដែលសម្ដេចធិបតី បដិសេធសំណើរខាងលើដោយសារ រាជរដ្ឋាភិបាលមិនមានគោលនយោបាយផ្តល់ការលើកទឹកចិត្ត ឬការអនុគ្រោះពិសេសដាច់ដោយឡែក ទៅឱ្យក្រុមហ៊ុនណាមួយនោះឡើយ។ រាល់ការផ្តល់ការលើកទឹកចិត្ត គឺត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌរួមសម្រាប់វិស័យទាំងមូល ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ និងស្មើភាព។ ពិសេសដើម្បីរក្សានូវតម្លាភាព នៃការប្រកួតប្រជែងទីផ្សាររបស់ក្រុមហ៊ុនដំឡើងរថយន្ដទាំងអស់នៅកម្ពុជា ដោយមិនអាចជួយក្រុមហ៊ុននេះ និងមើលរំលងក្រុមហ៊ុនមួយនោះឡើយ។

 

Img 2247

 

«មានក្រុមហ៊ុនរថយន្ដមួយ ពីរខែមុនខ្ញុំបានចារមិនឯកភាព។ ឃើញដាក់ទៅខាងគោលនយោបាយ សុំបង្កើតក្រុមហ៊ុនដំឡើងរថយន្ដដែរ ប៉ុន្ដែត្រូវលក្ខខណ្ឌជូនគាត់រថយន្ដហ្វ្រី អត់មានពន្ធ ៤ ពាន់គ្រឿងចូលមកសិនដើម្បីបានទុនរៀបចំ។ ខ្ញុំថាអត់ទេ ស្អីដែលយើងធ្លាប់ឲ្យទៅកន្លែងណា យ៉ាងច្រើនបានប៉ុនណុងយើងលើកទឹកចិត្ដ គិតវិស័យទាំងមូលតែម្ដង ហើយតួរអង្គទាំងអស់ត្រូវដើរជាមួយគ្នា។ ក្រុមហ៊ុនប្រកួតប្រជែងហើយនៅក្នុងការផលិតគុណភាព ដាក់តម្លៃអីផ្សេងៗ ប៉ុន្ដែគិតគូរកន្លែងខ្លះគឺត្រូវឲ្យវិស័យទាំងមូលរីក អ៊ីចឹងការដាក់គោលនយោបាយរបស់យើងគឺមិនសំដៅលើកទឹកចិត្ដ ឬមួយឲ្យពិសេសទៅក្រុមហ៊ុនណា មិនឲ្យក្រុមហ៊ុនណាទេ គឺយើងធានាបរិស្ថានប្រកួតប្រជែងដោយជោគជ័យ គឺយើងនឹងឲ្យទាំងមូលតែម្ដង»។ ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត៕ 

 

Getty Images 1186091457 0c53b6749ceb49b79053f61f583eef03

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia