សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបពីទំហំទឹកប្រាក់ដែលត្រូវចំណាយលើវិស័យអប់រំសម្រាប់ឆ្នាំ២០២៧
Bunthoeun Koem•OCTOBER 4 2026•96 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៧ ខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាជាង ១ ពាន់លានដុល្លារលើវិស័យអប់រំ ដែលកើនឡើង ៤.៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំចាស់។ ប្រសាសន៍របស់សម្ដេចនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ 

 

831496030 1121003663724480 142953769940313309 N

 

ថ្លែងនៅក្នុងពិធីនេះសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ ឆ្នាំ២០២៧ នេះច្បាប់ថវិការបស់យើងនៅក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ គឺកើន ៤.៧ ភាគរយ (គិតជាថវិកាមានកំណើនជាង ៥០ លានដុល្លារ) បើសរុបគឺ ១ ១០០ លានដុល្លារក្នុង ១ ឆ្នាំសម្រាប់វិស័យអប់រំ។ អ៊ីចឹងអត់មានថយទេ គឺកើន នេះជាតួលេខពិតប្រាកដ ជាតួលេខដែលចរចាហើយ។

 

សម្ដេចនាយករដ្ឋមន្ដ្រីបានសង្កត់ថា រាជរដ្ឋាភិបាលមិនមានគម្រោងនៅក្នុងកាត់បន្ថយការចំណាយលើវិស័យអប់រំនោះទេឡើយ។ ក្រៅពីវិស័យអប់រំ ចំពោះវិស័យយោធាក៏មានការកើនឡើងដែរ ពិសេសការអនុវត្ដកាតព្វកិច្ចយោធា។ ដោយឡែកវិស័យសុខាភិបាលក៏មានការកើនឡើងដែរ ប៉ុន្ដែកើនតិចជាងវិស័យអប់រំ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia