បច្ចេកវិទ្យាក្ដៅChatGPT ល្បីពេញពិភពលោក CEO ក្រុមហ៊ុននេះប្រាប់ក្បួនរកស៊ីឱ្យងាយជោគជ័យ
ឡុង វឌ្ឍនៈFEBRUARY 12 2023788 views

ChatGPT គឺជាបច្ចេកវិទ្យាក្ដៅៗមួយ ដែលពិភពលោកកំពុងនាំគ្នាបោះពួយចំណាប់អារម្មណ៍មកលើវាយ៉ាងខ្លាំង។ វាគឺជា chatbot ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenAI របស់មហាសេដ្ឋី Elon Musk និងបានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

វាមានសមត្ថភាពពិសេសជាច្រើនដូចជា សមត្ថភាព ​ក្នុង​ការ​សរសេរ​អត្ថបទ សរសេរភាសា​កូដ ហើយ​អាចឆ្លើយ​សំណួរ​ណា​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទីតែប៉ុណ្ណោះ។ ក្រឡេកមកមើលលោក Sam Altman ត្រូវបានគេស្គាល់ថាជាសហស្ថាបនិក និងជា CEO នៃក្រុមហ៊ុននេះ បានបង្ហាញនូវគន្លឹះធំៗមួយចំនួន ដើម្បីរកស៊ីជោគជ័យ។

សម្រាបដំបូន្មានទី១ គឺលោកលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ ត្រូវជ្រើសរើសគំនិតណាមួយ ដែលពួកគាត់ងប់ងុល តែងតែគិតអំពីវាជានិច្ច។ មានសហគ្រិនក្មេងៗ ដែលមានគំនិតច្រើនណាស់ ដែលមានគំនិតអាជីវកម្មច្រើន ប៉ុន្តែចុងក្រោយ ពួកគាត់មិនដឹងជ្រើសរើសគំនិតណាមួយច្បាស់នោះទេ។ សម្រាប់ដំបូន្មានទី២ គឺចាប់ផ្ដើមពីអ្វីតូចមួយដែលសាមញ្ញៗ។ មានមនុស្សច្រើនណាស់ចង់ដែលរឿងតូចមិនចង់ធ្វើ តែរឿងធំគាត់បែរជាអសមត្ថភាពធ្វើមិនកើតទៅវិញ។ អាស្រ័យហេតុនេះ លោកណែនាំឱ្យសហគ្រិនចាប់ផ្ដើមពីអ្វីដែលតូចសាមញ្ញ តាមសមត្ថភាពដែលគាត់អាចធ្វើបាន ប្រៀបដូចជាការចាប់ផ្ដើមក្រុមហ៊ុនហហ្វេសប៊ុកដំបូង ហើយចាប់ផ្ដើមអភិវឌ្ឍន៍វាជាបន្តបន្ទាប់រហូតធំឡើងៗ។

សម្រាប់ដំបូន្មានទី៣ គឺត្រូវបើកចិត្តរៀនពីកំហុសឆ្គង ហើយស្ដាប់មតិកែលម្អពីអតិថិជនរបស់អ្នកជាប្រចាំ។ ពេលខ្លះអ្នកមិនអាចបង្កើតផលិតផលដែលល្អបំផុត ឬផលិតផលដែលអតិថិជនស្រលាញ់ចូលចិត្តតាំងពីដំបូងមកទេ ប៉ុន្តែបើសិនជាអ្នកស្ដាប់បញ្ហាអតិថិជន ហើយកែប្រែចំណុចខ្វះខាតរបស់អ្នកជាប្រចាំ នោះចុងក្រោយ អ្នកនឹងអាចបង្កើតបានផលិតផល ដែលអតិថិជនរបស់អ្នកលង់ស្រលាញ់។

ការចាប់ផ្ដើមរកស៊ីឱ្យជោគជ័យ វាពិតជារឿងពិបាក បើសិនជាអ្នកនៅខ្សោយ ឬមិនដឹងពីគន្លឹះដើម្បីសម្រេចវាបាន។ ប៉ុន្តែវានឹងងាយស្រួលជាងមុន បើសិនជាអ្នកដឹងច្បាស់ពីគន្លឹះដើម្បីដើរ។ អាស្រ័យហេតុនេះ​ ជម្រើសទាំង៣នេះ​​ ជាគន្លឹះល្អបំផុតសម្រាប់អ្នកយកទៅអនុវត្តផងដែរ៕

រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777 )   

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia