ភ្ញៀវចូលហើយចូលទៀត! ស្ថាបនិក សុបិន្តល្អ ប្រើក្បួនលក់៤នេះ ភ្ញៀវមានទំនុកចិត្ត អាចឈរជើងជិត៧ឆ្នាំ
នារី AUTOSEPTEMBER 22 2023656 views

ជាទូទៅ ការលក់ដំបូងៗភ្ញៀវអាចនឹងមើលយើង ប៉ុន្តែមិនអាចទិញពីយើងទេ ចម្លើយនោះព្រោះតែគាត់ខ្វះទំនុកចិត្តលើយើង មិនទាន់ស្គាល់យើង មិនទាន់ជឿលើផលិតផលរបស់យើង។ ទាក់ទងជាមួយបញ្ហានេះដែរ ស្ថាបនិក ហាងលក់សម្ភារបន្ទប់គេង សុបិន្តល្អ  បានបង្ហើបនៅក្បួនលក់ប្រចាំហាងរបស់លោក៤ ភ្ញៀវមានទំនុកចិត្តខ្ពស់ អាចឈរជើងជិត៧ឆ្នាំ។

ដដថ

366743554 684547250361589 6109121937753273057 N

ថ្លែងប្រាប់ក្រុមការងារ Business Cambodia លោក តោ ថាំរ៉ុង ជាស្ថាបនិក សុបិន្ដល្អ លក់ពូកសុខភាព បានឱ្យដឹងថា​ លោកបានចាប់ផ្តើមរកស៊ីវិស័យនេះដំបូងនៅឆ្នាំ ២០១៧ បើគិតមកដល់ពេលនេះមានអាយុកាលជិត៧ឆ្នាំហើយ ហើយមូលហេតុដែលលោកអាច ឈរជើងបានយូរដូចសព្វថ្ងៃបាន ដោយសារតែកត្តាធំៗចំនួន៤ ដោយក្នុងនោះរួមមានដូចជា៖

ស

១. គុណភាពខ្ពស់៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ទីផ្សារគឺជាការបង្កើតឡើងនៅគុណតម្លៃ ដោយមានន័យថា នៅពេលដែលផលិតផលរបស់យើងមានគុណតម្លៃល្អ​ មានគុណភាពខ្ពស់ អាចដោះស្រាយបញ្ហារបស់អតិថិជនបាន នោះតិថិជននឹងមករកយើងជាពុំខានឡើយ។ ជាក់ស្តែងដូចហាងពូករបស់លោកផ្ទាល់ ពូកប្រចាំហាងរបស់លោកបាននាំចូលផ្តាច់មុខ មានកម្រាស់ក្រាស ហើយទន់ ងាយស្រួលគេង ប្រើបានរហូតដល់១០ឆ្នាំ ខណៈអតិថិជនប្រើហើយគឺចូលចិត្ត។

៤

373362315 696315482518099 666976210161977245 N

២. សេវាកម្មល្អ៖ សហគ្រិនរូបនេះបានបន្ថែមថា បើមានត្រឹមតែផលិតផលល្អ មិនអាចផ្គាប់ចិត្តអតិថិជនបានទេ ពោលគឺត្រូវតែមានសេវាកម្មល្អផ្គួបផ្សំជាមួយគ្នាផងដែរ។ ដូច្នេះហើយលោកបានប្រាប់ខ្លួន​​​​​​​​​​​​​ឯង និងក្រុមការងាររបស់លោកថា រាល់អតិថិជនដែលបានឈានជើងចូល ហាងសុបន្តិល្អ ទាំងអស់ សុទ្ធតែភ្ញៀវរបស់សុបន្តិល្អ ដោយក្រុមការងារទាំងអស់ត្រូវតែមានភាសាគួរសម ទោះពេលខ្លះភ្ញៀវមិនទិញ ឬរកអ្វីជាតម្រូវការពួកគាត់មិនបាន ក៏មិនត្រូវខឹងភ្ញៀវដែរ។

ដ

ទន្ទឹមនឹងនេះដែរ មូលហេតុដែលលោកតែងតែស្វាគមន៍ភ្ញៀវទាំងអស់នោះព្រោះលោកចង់ផ្តល់ក្តីស្រលាញ់ទៅកាន់អតិថិជនគ្រប់រូប​ ហើយបើទោះបីភ្ញៀវរកមិនបានអ្វីជាតម្រូវការពួកគាត់នៅថ្ងៃនេះ ក៏ថ្ងៃក្រោយពេលគាត់មានតម្រូវការ គាត់នឹងនឹកឃើញលោកជាមិនខានឡើយ នឹកឃើញនៅការគោរព និងភាសារឱ្យតម្លៃរបស់លោកចំពោះពួកគាត់។

 

២៣

៣. ទំនួលខុសត្រូវ៖ ជាពិតណាស់កាលក់ដូរមិនមែនលក់ត្រឹមតែចង់បានត្រឹមតែចង់បានលុយភ្ញៀវតែប៉ុណ្ណោះទេ ហើយក៏មិនមែនឱ្យតែលក់ហើយក៏ស្ងាត់នោះដែរ ស្របគ្នានេះដែរ ស្ថាបនិករូបនេះបាននិយាយថា រាល់ទំនិញដែលភ្ញៀវទិញហើយ ទោះតម្លៃខ្ពស់ឬទាបយ៉ាងណាក៏ដោយ បើយកទៅមានបញ្ហាត្រង់ចំណុចណាមួយ លោកធានាប្តូរជូនវិញភ្លាមៗតែម្តង។ ហើយចំណុចទាំងអស់នេះហើយដែលបានធ្វើឱ្យអតិថិជនគិតថា ហាងសុបន្តិល្អ មានគុណតម្លៃ និងមានទំនួលខុសត្រូវខ្ពស់ ហើយបានទិញម្តងហើយ ទិញទៀត។

៨

 

៤. ចេញមុខធ្វើទីផ្សារខ្លួនឯង៖ សហគ្រិនលោក តោ ថាំរ៉ុង បានបង្ហាញនូវក្តីស្រលាញ់យ៉ាងជ្រាលជ្រៅមកកាន់ កូនចាបក្រហមថា អាជីវកម្មមួយនេះ លោកបានធ្វើឡើងដោយក្តីស្រលាញ់ ខណៈលោកនិងភរិយាផ្ទាល់ ជាអ្នកចេញមុខលក់ដោយខ្លួនឯង​ ដូច្នេះកេរិ៍ឈ្មោះរបស់លោកក៏នៅជាមួយអាជីវកម្មនេះដែរ ហើយបើផលិតរបស់លោកមានបញ្ហា នោះឈ្មោះរបស់លោកក៏គេលែងទុកចិត្តដែរ។

៤

ត្រឡាប់មកវិញ ការដែរលោកហ៊ានចេញមុខធ្វើទីផ្សារដោយខ្លួនឯងនេះ គឺជាផ្នែកមួយដែលធ្វើឱ្យអតិថិជនកាន់តែមានជំនឿចិត្តកាន់តែខ្លាំងមកកាន់ ហាងសុបន្តិល្អ។

គួរជម្រាបផងដែរថា សម្រាប់ការចាប់អារម្មណ៍ ឬចង់ដឹងសាកសួរពត៌មានបន្ថែម ប្រិយមិត្តអាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ សុបិន្ដល្អ លក់ពូកសុខភាព និងតាមរយៈលេខទូរស័ព្ទ 012 963 770/ 069 963 770។

ទីតាំងហាង សុបិនល្អ https://maps.app.goo.gl/UvMcrgSZpjECCThz5?g_st=ic

Link telegram https://t.me/sobenlaor

៦

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia