អត់ចេះឡាយវីដេអូ អៀនកាមេរ៉ា ធ្វើម៉េចលក់អនឡាញដាច់? ទាំងនេះ ជាយុទ្ធសាស្ត្រល្អៗ សម្រាប់មនុស្ស Introvert យកទៅប្រើ
Chan SophonSEPTEMBER 8 2026101 views

មនុស្សជាច្រើនគិតថា ទាល់តែ ចេញមុខនិយាយ ឡាយលក់ស្រែកក្ដែងៗ ឬធ្វើវីដេអូកំប្លែង ទើបលក់អនឡាញដាច់ក្នុងឆ្នាំ ២០២៦។ ការពិត មនុស្សដែលលក់បានចំណូលរាប់ពាន់ដុល្លារស្ងាត់ៗភាគច្រើន គឺជាមនុស្ស Introvert ដែលមិនដែលបង្ហាញមុខលើសង្គមហ្វេសប៊ុកសូម្បីតែមួយដង។ ព្រោះពួកគាត់មិនមែនលក់ដោយសារ ភាពល្បីល្បាញទេ តែលក់ដោយសារ យុទ្ធសាស្ត្រ Faceless Content ដែលបង្កើតទំនុកចិត្ត ខ្ពស់ជាងការឡាយស្រែកលក់ទៅទៀត។ ហើយខាងក្រោមនេះជា រូបមន្ត ៤ ជំហាន ដែលអ្នកអាចយកទៅប្រើបានភ្លាមៗ ទោះអៀនកាមេរ៉ាក៏ដោយ៖

 

១.ប្រើប្រាស់ Carousel Graphics & Screenshots ជំនួសមុខរបស់អ្នក៖ បង្កើតអត្ថបទជាទម្រង់ Slide រូបភាព (Carousel) ពី ៥ ទៅ ៧ ស្លាយ។ បង្ហាញពី រូបមន្ត ទិន្នន័យ Before & After ឬអត្ថបទបញ្ហា និងដំណោះស្រាយ។ អតិថិជនមកទិញទំនិញ ឬសេវាកម្ម ដោយសារ តម្លៃនៃព័ត៌មាន មិនមែនមកមើលមុខអ្នកលក់ឡើយ។ដូច្នេះ រូបភាព Slide ដែលមានរៀបចំស្អាត និងងាយយល់ ធ្វើឲ្យគេ Save និង Share ច្រើនបំផុត។

 

២.យុទ្ធសាស្ត្រ Faceless Short Videoប្រើប្រាស់ B-Roll Footage (វីដេអូប្លង់ដៃកំពុងធ្វើការ ឆុងកាហ្វេ ដើរ ឬសរសេរសៀវភៅ) ដោយមិនបាច់ថតចំមុខ។ ប្រើសំឡេងនិយាយផ្ទាល់ខ្លួន (Voiceover) ដោយអានតាម Script ដោយមិនបាច់ថតមុខ។ ឬប្រើប្រាស់ AI Text-to-Speech (សំឡេង AI ធម្មជាតិ) បញ្ចូលជាមួយ Text អក្សររត់លើអេក្រង់។ វីដេអូប្រភេទនេះផ្តល់អារម្មណ៍ Aesthetic, Calm និង Professional ខ្លាំង ដែលទាក់ទាញក្រុមអតិថិជនឲ្យមើលដល់ចប់បានច្រើន។

 

៣.ប្តូរពីអ្នកលក់ទៅជាអ្នកដោះស្រាយបញ្ហា៖ ជាទូទៅ បើយើងនិយាយថា "ខោអាវនេះស្អាតណាស់ តម្លៃតែ $១៥ ទេ បងៗទិញសាកបាន" ច្បាស់ជាអត់មាននរណាចង់មើលទេ។ ដូច្នេះ យើងអាចធ្វើជាអ្នកលក់ តែជួយដោះស្រាយបញ្ហាជូនអតិថិជនវិញ ដោយអាចនិយាយថា "៣ វិធីសម្រួលការស្លៀកពាក់សម្រាប់មនុស្សមាឌធំ ឲ្យមើលទៅរាងស្អាត និងមានទំនុកចិត្តក្នុងកន្លែងធ្វើការ"។ ការផុសលក់ដោយសរសេរបែបនេះ អាចធ្វើឲ្យអតិថិជនអានហើយ ជឿជាក់ រួចចុច Inbox ទិញខោអាវនោះដោយស្វ័យប្រវត្តិ។

 

៤.បង្កើត Social Proof & Results ឲ្យនិយាយជំនួសអ្នក៖ ប្រសិនបើអ្នកមិនចេះនិយាយបញ្ចុះបញ្ចូល ទុកឲ្យ Feedback របស់ម៉ូយចាស់ៗនិយាយជំនួសវិញ។ ដោយគ្រាន់តែបង្ហោះ Screenshot នៃសារអតិថិជនសរសើរ លទ្ធផលជាក់ស្តែងដែលម៉ូយទទួលបាន និងរូបភាពស្តុកទំនិញដែលបានរៀបចំផ្ញើ។ Social Proof គឺជាអាវុធប្រល័យលោករបស់មនុស្ស Introvert ព្រោះវាបង្កើត Trust ដោយមិនបាច់អួតអាងខ្លួនឯង។

 

សរុបមក អ្នកមើល មិនបានទិញផលិតផលដោយសារតែឃើញមុខរបស់អ្នកនោះទេ! ប៉ុន្តែភ្ញៀវ គេអាចទិញអីវ៉ាន់របស់អ្នកបាន ដោយសារតែគេឃើញផលិតផល ឬសេវាកម្មរបស់អ្នកល្អពិតមែន ហើយអ្នកអាចដោះស្រាយបញ្ហារបស់គេបានចំគោលដៅ។ ដូច្នេះ ទិចនិកទាំងប៉ុន្មានខាងលើ គប្បីអ្នកយកទៅអនុវត្ត បើសិនចង់ឲ្យការលក់បានផល ទោះបីជាអ្នកជាមនុស្សមិនចេះមាត់ ក ឬ Introvert កម្រិតណាក៏ដោយ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia