ឈប់សុំលុយអ្នកផ្ទះចាយ! មកស្គាល់មុខរបរសាមញ្ញទាំង ៤ ដែលស្រ្តីវ័យខ្ទង់ ២០ឆ្នាំគួរធ្វើ បើចង់រកលុយចាយខ្លួនឯង
ធី ស្រីល័ក្ខ•SEPTEMBER 30 2026•11 views

សម័យនេះមនុស្សស្រីអាចមានសមត្ថភាពធ្វើរឿងជាច្រើនដូចនឹងមនុស្សប្រុសដែរ ជាពិសេសការរកស៊ីលក់ដូរឬធ្វើជំនួញតូចធំក្តី។ យ៉ាងណាមិញស្រ្តីវ័យក្មេងចន្លោះវ័យពី២០ទៅ២៥ឆ្នាំត្រូវបានគេចាត់ទុកថាគឺជារង្វង់មាស ជាវ័យដែលពោរពេញដោយសក្តានុពលក្នុងការសម្រេចគោលដៅអនាគត។ ជាមួយគ្នានោះដែរ សម្រាប់នារីៗដែលចង់មានមុខរបរផ្ទាល់ខ្លួន ចង់រកប្រាក់ចំណូលចាយខ្លួនឯងអាចចាប់មុខរបរ ៤ខាងក្រោមនេះបាន៖

 

១.ធ្វើទៀនក្រអូបលក់

ចំពោះមុខរបរនេះដែរ ភាគច្រើននារីៗចូលចិត្តធ្វើលក់ខ្លាំងណាស់ ជាពិសេសនោះយើងអាចឆ្លៀតធ្វើពេលទំនេរពីការសិក្សាបាន ហើយប្រសិនជាយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការធ្វើនោះយើងអាចបង្ហោះលក់តាម Tik Tok,Facebook អីបានមិនខ្វះទេអ្នកចាំទិញ។ តួយ៉ាងដូចជាយុវតីវ័យក្មេង១រូប គឺកញ្ញា ភាព សុថុន គឺគាត់បានធ្វើទៀនក្រអូបច្នៃឡើងពីផ្កាធម្មជាតិ ក្រមួនជំនួយដំណេក និងគ្រីមការពារមូស ដែលវត្ថុធាតុដើមភាគច្រើនសុទ្ធសឹងតែប្រមូលទិញពីប្រជាកសិករខ្មែរទៅតាមរដូវកាល ហើយសូម្បីតែកែវដាក់ទៀនក៏ទិញពីសិប្បកម្មខ្មែរដែរ។ អ្វីដែលពិសេសបំផុតគឺ គ្រប់ផលិតផលរបស់ហត្ថានារី គឺត្រូវបានផលិតដោយដៃ ហើយចំពោះមុខរបរនេះដែរគឺគាត់លក់ដាច់ខ្លាំងមែនទែន។

 

២. ច្នៃគ្រឿងអលង្ការ

របរមួយនេះពេញនិយមណាស់នៅអឺរ៉ុប សម្រាប់មនុស្សដែលមានចំណូលចិត្តទៅលើគ្រឿងអលង្ការនិងមានទេពកោសល្យក្នុងការបង្កើតម៉ូដឱ្យគ្រឿងអលង្ការថ្មីៗនិងធានាឱ្យបាននូវគុណភាព។ ដើម្បីអាចមានជំនាញទៅលើផ្នែកនេះប្រិយមិត្តអាចចូលរៀនវគ្គជំនាញនៅតាមសាលាឬទីតាំងណាដែលគេបើកបង្រៀនបាន។

 

៣. អ្នកតុបតែងមុខ

គំនិតមុខរបររកចំណូល ទាក់ទងនឹងសម្រស់មួយទៀត គឺការក្លាយជាអ្នកផាត់មុខ។ អ្នកអាចធ្វើការតុបតែងមុខដោយគ្មានវិញ្ញាបនបត្រ ប៉ុន្តែអ្នកអាចទទួលបាននៅសាលាកែសម្ផស្សណាមួយប្រសិនបើអ្នកមានទេពកោសល្យនិងមានឆន្ទៈពិតប្រាកដ អ្នកអាចធ្វើបានតាមរយៈការធ្វើឱ្យហាងគេបណ្តើរ រៀនបណ្តើរ ដើម្បីក្លាយជាអ្នកជំនាញដែលត្រូវបានគេទទួលស្គាល់ ហើយអ្នកអាចចាប់ផ្តើមជាមួយការផាត់មុខលើមិត្តភ័ក្តិ និងក្រុមគ្រួសារជាមុនសិនបានក៏បាន។

 

៤. លក់អនឡាញ

របរមួយនេះគឺទាមទារដើមទុនតិចខ្លាំងមែនទែន ហើយបើចង់លក់ដាច់អ្នកគួរតែជ្រើសរើសទំនិញណាដែលអ្នកចូលចិត្តដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងអលង្ការ, ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយនារីៗអាចប្រើប្រាស់ជំនាញក្នុងការរៀបចំខ្លួនឲ្យបានស្អាត ពូកែនិយាយដើម្បីទាក់ទាញអតិថិជនបានយ៉ាងងាយស្រួលផងដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia