នៅក្នុងឆាកជំនួញ មិនថាអាជីវកម្មរបស់អ្នក ជាអាជីវកម្ម ខ្នាតតូចឬក៏ធំនោះទេ ការជួបភ្ញៀវពិបាកវាតែងតែជួបមិនអត់ទេ បើភ្ញៀវមិនខឹងរឿងនេះទេ ក៏ខឹងរឿងនោះដែរ។ ទាក់ទងទៅនឹងបញ្ហានេះ Admin ប្រាប់ថ្នាំសំខាន់ៗចំនួន២គ្រប់ ដាក់ឱ្យភ្ញៀវហូបហើយ ដឹងតែធូរ ហូបហើយឈប់ខឹង មិនតែប៉ុណ្ណោះទេ ភ្ញៀវថែមទាំងទិញច្រើនជាងមុនថែមទៀត។
មិនថាអាជីវកម្មប្រភេទណានោះទេ មិនថាតូចឬធំ ការជួបបញ្ហាអតិថិជនពិបាកៗគឺជៀសមិនរួចឡើយ រហូតធ្វើឱ្យអ្នកលក់ខ្លះឈ្លោះប្រកែកជាមួយភ្ញៀវ ឈានដល់ការទាស់ពាក្យ ទាស់សម្តីគ្នា រហូតដល់លែងនិយាយរកគ្នាក៏មាន។ ជុំវិញបញ្ហានេះ សហគ្រិនចំនួនបីរូបបានចែករំលែកគន្លឹះក្នុងការទប់ទល់ធ្វើយ៉ាងណា និងនិយាយយ៉ាងណាធ្វើឱ្យភ្ញៀវដែលពិបាក មកស្រួលវិញ។
១. គេចពីជម្លោះ៖ មែនទែនទៅ «គ្មានការចាញ់ឈ្នះណាមួយនៅក្នុងជំនួញទេ » ត្រង់ចំណុចនេះមានន័យថា ពេលដែលជួបភ្ញៀវដែលពិបាក រឿងដំបូងដែលយើងត្រូវធ្វើគឺការមិនខឹងតបវិញ និងជ្រៀសវៀងរាល់ការតឹងសសៃរកទាំងឡាយ។ ដូច្នេះប្រសិនបើយើងបើពាក្យសម្តីធំតូចដាក់ភ្ញៀវ អ្នកដែលខាតប្រយោជន៍គឺយើង ព្រោះភ្ញៀវនឹងមានអារម្មណ៍មិនពេញចិត្ត ហើយគេនិងប្រាប់សាច់ញាតិបងប្អូនគេបន្តទៀត មិនឱ្យប្រើសេវាកម្មរបស់យើងបន្តទៀត។
២. ពេលមានបញ្ហាខលសួរភ្ញៀវភ្លាមៗ៖ អ្នកលក់ត្រូវមានទម្លាប់មួយនេះដាក់ខ្លួន ពេលមានបញ្ហាជាមួយភ្ញៀវ មិនគួរធ្វើការទំនាក់ទំនងតាមឆាតឡើយ តែជាការខលភ្លាមៗទៅកាន់ភ្ញៀវភ្លាមៗ សួរនាំពីហេតុផល រួចហើយរកដំណោះស្រាយជូនភ្ញៀវ ពោលគឺបញ្ចប់បញ្ហាដោយសន្តិវិធី ដោយគ្មានការខឹងគុំគួនរវាងអ្នកលក់និងអ្នកទិញឡើយ។
ធ្វើបែបនេះទោះបីជាមានបញ្ហាធំក៏ដោយ យើងដែលជាអ្នកលក់គឺអាចដោះស្រាយបញ្ហាបានដោយភ្លាមៗ បញ្ហាធំក្លាយជាតូចវិញ ហើយភ្ញៀវភាគច្រើនក៏សប្បាយចិត្តដែរ នៅពេលដែលឃើញអ្នកលក់មានទំនួលខុសត្រូវ និងមានភាពច្បាស់លាល់ចំពោះផលិតផលឬសេវាកម្ម ។
៣. គោរពតាមយោបល់របស់ភ្ញៀវ
អ្នកលក់ត្រូវប្រកាន់ពាក្យមួយថា “ផ្តល់នៅសេវាកម្មអតិថិជនដែលល្អឥតខ្ចោះ” ដោយផ្តល់ឱ្យភ្ញៀវ នៅអារម្មណ៍មួយថា ភ្ញៀវចូលមកទីនេះ ប្រៀបបានជាការចូលមកកាន់ផ្ទះរបស់ខ្លួនអញ្ចឹងដែរ។
ដូច្នេះហើយនៅពេលដែលលោកជួបភ្ញៀវពូកែខឹង ពូកែរករឿង រឿងដែលអ្នកលក់ត្រូវធ្វើនោះ គឺស្តាប់គាត់ ហើយនៅពេលដែលយើងស្តាប់គាត់ គាត់នឹងគិតថាយើងគោរពគាត់ ហើយពេលយើងគោរពគាត់ នាំឱ្យមានទំនាក់ទំនង ហើយនៅពេលដែលមានទំនាក់ទំនងនោះហើយ ធ្វើឱ្យគាត់បើកចិត្តទិញ ហើយស្រលាញ់យើងលើសដើម៕


