ពន្ធប្រាក់ខែថ្មី! មកដឹងអត្រាពន្ធប្រាក់បៀវត្សសម្រាប់ឆ្នាំថ្មី ២០២៤ ដែលចេញដោយរាជរដ្ឋាភិបាល
Sambat SokhlangMARCH 28 202438.7 K views

យោងតាមមាត្រា ៤២​​ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។

432785273 725278243102923 9213849263935311497 N

ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា​ អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅបានកំណត់ពន្ធលើប្រាក់បៀវត្សដូចខាងក្រោយ៖

១.អត្រាប្រាក់បៀវត្សប្រចាំខែ

  • ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %
  • ពី ១,៥០០,០០១៛ ដល់ ២,០០០,០០០៛  អត្រាពន្ធ  ៥%
  • ពី ២,០០០,០០១៛ ដល់ ៨,៥០០,០០០៛ អត្រាពន្ធ   ១០%
  • ពី ៨,៥០០,០០១៛ ដល់ ១២,៥០០,០០០៛ អត្រាពន្ធ ១៥%
  • លើសពី ១២,៥០០,០០០៛ អត្រាពន្ធ ២០% ។

គួរបញ្ជាក់ផងដែរ សម្រាប់អត្រាពន្ធលើប្រាក់បៀវត្សឆ្នាំ ២០២៤ ​នេះ គឺរក្សានៅដដែលបើធៀបទៅនឹងឆ្នាំ ២០២៣កន្លងទៅ៕

433738686 726432629654151 5380689685411397810 N

433442596 726432619654152 4970822241565183505 N

433001187 726432606320820 1292083765899627841 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia