ដំណឹង! មកដឹងពីចំនួនប្រាក់បៀវត្សថ្មី របស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៤
ធី ស្រីល័ក្ខOCTOBER 30 202320.2 K views

ប្រាក់ចំណូលរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតំឡើងប្រាប់បៀវត្សថ្មីនៅក្នុងឆ្នាំ ២០២៤ ដោយនៅក្នុងនោះមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាឡើងបានក្នុងម្នាក់ជាង ២ម៉ឺនរៀលផងដែរ។

តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើងបៀវត្សជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៤ ដោយនៅក្នុងនោះមានដូចជា៖

១. មន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារកម្រិតចាប់ពី ១ ១៣០ ០០០រៀល និងត្រូវបន្ថែមជូន ២២ ៥០០រៀល

២. មន្ត្រីរាជដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០រៀល ត្រូវដំឡើង ២០ ០០០ រៀល

៣. យោធិន មន្ត្រីនគរបាលជាតិដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០រៀល ត្រូវដំឡើង ២៥ ០០០ រៀល

៤. យោធិន មន្ត្រីនគរបាលជាតិដែលមានប្រាក់បំណាច់មុខងារ ៩៦០ ១០០រៀល  ត្រូវដំឡើង ២០ ០០០រៀល

៥. មន្ត្រីជាប់កិច្ចសន្យាត្រូវដំឡើងពី ៧១០ ០០០រៀល ទៅ ៧៧០ ០០០រៀល

គួរបញ្ជាក់ថា ថវិកាថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៤ នេះ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ចំណាយថវិកាថ្នាក់ជាតិ ឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤ ៤៩៧ ៤៤៤ លានរៀល, ត្រូវជា ២៤,១៣% នៃ ផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ឆ្នាំ២០២៣ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិមានចំនួន ២៣ ៨០៥ ៨៣៨ លានរៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន ១០ ៦៩១ ៦០៦ លានរៀល៕

123៦4

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia