តិចអត់ដឹង! នេះជាប្រា.ក់ខែ ជាមធម្យសម្រាប់ពលរដ្ឋទូទៅនៅកម្ពុជា គិតតាមតួនាទី និងវិស័យ
Kan DaraMARCH 11 20259.8 K views

ប្រាក់ខែ ​សំដៅលើ​ប្រាក់​ឈ្នួល​ប្រចាំខែ របស់​អ្នកធ្វើការ​(​និយោជិត ឬ​កូនឈ្នួល​) ​ដែល​បម្រើ​ឲ្យ​ការងារ​រដ្ឋ ក្រុមហ៊ុន​ឯកជន សហគ្រាស។ល។ ខាងក្រោមនេះ គឺជាប្រាក់ខែ ជាមធម្យសម្រាប់ប្រជាជនកម្ពុជា ក្នុងឆ្នាំ២០២៥ គិតតាមតួនាទី និងវិស័យ ដោយយោងតាម Wageindicator.org៖

១/. កម្រិតដំបូង (Entry-level)៖ តំណែងចូលដំបូងក្នុងវិស័យលក់រាយ, ផ្ទះសំណាក់, និងផលិតកម្មអាចមានប្រាក់ខែប្រមាណ ១៥០$–៣០០$ ក្នុងមួយខែ។ ចំពោះអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងកម្មករដែលមានបទពិសោធន៍តិចអាចទទួលប្រាក់ខែចន្លោះពី ២០០$–៤០០$ ក្នុងមួយខែ។

/. កម្រិតមធ្យម (Mid-level) បុគ្គលិកដែលមានបទពិសោធន៍ច្រើនឆ្នាំអាចទទួលប្រាក់ខែ ៥០០$–១,៥០០$ ក្នុងមួយខែ ក្នុងវិស័យទេសចរណ៍, សំណង់, និងអប់រំ។

/. កម្រិតជាន់ខ្ពស់ (Senior-level)៖ មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មាន, និងវិស្វកម្មអាចទទួលប្រាក់ខែ ២,០០០$–៤,០០០$ ក្នុងមួយខែ។

៤/. អ្នកជំនាញដែលមានជំនាញវិជ្ជាជីវៈ (Skilled professionals) អ្នកជំនាញដែលមានជំនាញខ្ពស់ ក្នុងវិស័យដូចជា ហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មាន, និងវិស្វកម្ម អាចទទួលប្រាក់ខែខ្ពស់ជាងនេះ។

គួរជម្រាបផងដែរថា ប្រាក់ខែអប្បបរមាក្នុងឆ្នាំ២០២៥ សម្រាប់និយោជិតធម្មតាចាប់ពី ២០៨$ ក្នុងមួយខែ។ ចំណែកឯនិយោជិតសាកល្បង ប្រាក់ខែអប្បបរមាគឺ ២០៦$ ក្នុងមួយខែ។ ក្នុងនោះ នៅកម្ពុជាប្រាក់ខែខុសប្លែកគ្នាទៅតាម កម្រិតអប់រំ, ជំនាញវិជ្ជាជីវៈ, បទពិសោធន៍, ទីតាំង និងប្រភេទក្រុមហ៊ុន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia