ក្រសួងអប់រំ បានបង្កើតសាលាឌីជីថលសម្រាប់សិស្ស-និស្សិតនិងសាធារណៈជនទូទៅ រៀនដោយសេរី
Ping Chou EngFEBRUARY 11 20241.2 K views

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការសាលាឌីជីថល (#SalaDigital) ដែលមានគេហទំព័រ https://sala.moeys.gov.kh រៀនឥតបង់ថ្លៃ សម្រាប់ជាជំនួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស និស្សិត ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នាយកគ្រឹះស្ថានសិក្សានិងសាធារណៈជនទូទៅដើម្បីស្វ័យសិក្សា ឱ្យស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល។

ចំពោះថ្នាលអប់រំសាលានីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ក្នុងនោះថ្នាលឌីជីថលនេះ មានផ្ទុកនូវមាតិកាជាច្រើនអំពីការសិក្សាអប់រំ សៀវភៅមុខវិជ្ជា ភាសា និងបច្ចេកទេសនានា ដែលផលិតដោយសាលារៀននិមិត្តផ្សេងៗពីគ្នាដែលលោកអ្នកអាចចូលទៅប្រើប្រាស់បាន។ 

សាលាឌីជីថលនេះនឹងផ្តល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សា ដោយគ្រាន់តែធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

លើសពីនេះ គ្រូបង្រៀននិងសាធារណជនទូទៅអាចបង្កើត សាលារៀននិម្មិត១ដោយខ្លួនឯង ដើម្បីបង្កើតវត្តសិក្សានានា នៅលើថ្នាលសាលាឌីជីថល ដាក់បញ្ចូលសៀវភៅ សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា បង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យដើម្បីជំរុញឱ្យធនធានឌីជីថលជាភាសាជាតិខ្មែរមានភាពសម្បូរបែបលើបណ្តាញអ៊ីនធើណេត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និង ស្វ័យសិក្សារបស់សិស្ស-និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត។

អាស្រ័យហេតុនេះក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំលោក-លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន មេត្តាជ្រាប និងចូលរួមផលិត ចែករំលែក និងប្រើប្រាស់មាតិកាអប់រំ នៅលើថ្នាល អប់រំ សាលាឌីជីថល តាមការគួរដើម្បីធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀតត្បិតការចូលរួមរបស់អ្នកនឹងធ្វើឱ្យមានការផ្លាស់ប្តូរនិងរីកចម្រើនក្នុងវិស័យអប់រំឌីជីថលនៅកម្ពុជាជាលំដាប់៕

ខាងក្រោមនេះជារបៀបចុះឈ្មោះនៅលើសាលាឌីជថល៖

-ចូលទៅកាន់សាលាឌីជីថល ៖ https://sala.moeys.gov.kh

-ចុះឈ្មោះ ៖ https://bit.ly/saladigitalregister

អត្ថបទដោយ​៖ ពីង ជូអេង 

426437814 784595750360517 2141198124287519132 N

426406971 784595307027228 6092176446980536951 N

425519873 784595747027184 2621380975079284483 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia