ផ្តើមចេញពីទំនិញ១ទូពីជប៉ុន ម្ចាស់ហាងសាគូរ៉ា រកស៊ីរហូតអាចពង្រីកសាខាដល់ទៅ ២០សាខា នៅស្រុកខ្មែរ
Sambat SokhlangMAY 7 2024564 views

បើនិយាយទៅដល់ហាងលក់ទំនិញមួយទឹកពីប្រទេសជប៉ុនគ្រប់គ្នាប្រហែលអាចនឹងគិតទៅដល់ហាងសាគូរ៉ាមុនគេ ព្រោះហាងទំនិញមួយនេះបានឈរជើងនៅស្រុកខ្មែរយូរជាងគេ ជាមួយគុណភាពទំនិញដែលល្អ មកពីជប៉ុនផ្ទាល់ៗតែម្តង។ ក្នុងនោះមានមនុស្សតិចណាស់ដែលបានដឹងពីប្រវត្តិរបស់ហាងជប៉ុនមួយនេះ ថាចាប់ផ្តើមពីពេលណាធ្វើបែបណាទើបអាចឈរជើងរកស៊ីនៅខ្មែរបានយូរហើយពង្រីកសាខាបានជាច្រើនកន្លែងដូចសព្វថ្ងៃនេះ។

440944317 1026632068995672 8862807566025963885 N

ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ច័ន្ទ សុវណ្ណឌី ម្ចាស់ហាងសាគូរ៉ានិង Biyo Japan Skin Care បានរាប់ដំណើរដំណើរដើមទងអាជីវកម្មរបស់ខ្លួនយ៉ាងដូច្នេះថា សាគូរ៉ា បានចាប់កំណើតដំបូងក្នុងឆ្នាំ ២០១០ ហើយមូលហេតុនៃការចាប់ផ្តើមដំបូងបំផុតគឺដោយសារគ្រួសាររបស់អ្នកស្រីបានមើលឃើញពីភាពលំបាករបស់សិស្សដែលឡើងមកពីខេត្តបន្តការសិក្សានៅភ្នំពេញ ទើបគាត់ចង់បង្កើតជាឱកាសការតូចមួយសម្រាប់ជួយចូលរួមចំណែកជួយបង្កើតប្រាក់ចំណូលទៅសិស្សទាំងអស់នោះ។

ហេតុនេះទើបនៅអំឡុងឆ្នាំ ២០១០ លោកក៏បានសម្រេចចិត្តបោះទុនទទួលទំនិញពីប្រទេសជប៉ុនមកលក់ ដោយដំបូងមានត្រឹមតែមួយទូកុងទ័រនឺប៉ុណ្ណោះ ប៉ុន្តែដោយសារតែការបេ្តជ្ញាចិត្តនិងការខិតខំប្រឹងប្រែង បានធ្វើឱ្យហាងសាគូរ៉ាដែលមានតែទំនិញមួយទូមកលក់អាចពង្រីកបានសាខាជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា សរុបប្រមាណជា២០កន្លែង រួមនឹងការបង្កើតឱកាសការងារដល់សិស្សនិស្សិតជាង ១០០នាក់ថែមទៀតផង។

345434332 532434905550278 1737309430519589205 N

ដោយឡែកទន្ទឹមនឹងភាពជោគជោគជ័យពង្រីកសាខាបានជាច្រើនកន្លែងនេះ កន្លងមកហាងសាគូរ៉ាក៏ធ្លាប់ទទួលបានឧបសគ្គមួយចំនួនក្នុងការរកស៊ីរបស់ខ្លួនផងដែរ ពោលគឺខាងហាងធ្លាប់ទទួលបានការរិះគន់ពីអតិថិជនទៅលើទំនិញក្នុងហាង ដោយការលើកឡើងថា ជាទំនិញសំរាមស្រុកគេ ដែលស្រុកគេចោលសោះហេតុអ្វីយកមកលក់ថ្លៃម្ល៉េះ និងពាក្យសម្តីជាច្រើនផ្សេងទៀត។

ប៉ុន្តែថ្វីបើមានពាក្យសម្តីមិនល្អពីភ្ញៀវយ៉ាងណាក្តីក៏អ្នកស្រី ច័ន្ទ សុវណ្ណឌី មិនដែលមានកូនចិត្តខឹងស្អប់ភ្ញៀវនោះដែរ ផ្ទុយទៅវិញអ្នកស្រីមានតែខិតខំប្រឹងប្រែងរកវិធីធ្វើយ៉ាងណាឱ្យហាងលក់ទំនិញមួយទឹកនេះរីកចម្រើនទៅមុខ បង្ហាញឱ្យអតិថិជនឃើញថាហាងទំនិញមួយនេះមិនមែនដូចជាអ្វីដែលគាត់និយាយនោះទេ។ ហើយជាលទ្ធផល ទីបំផុតហាងសាគូរ៉ាពិតជាអាចជម្នះបញ្ហាទាំងនោះបាននិងឈរជើងរកស៊ីយ៉ាងរឹងមាំអស់រយៈ១៤ឆ្នាំលើទីផ្សារកម្ពុជា ថែមទាំងបានបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀត តាមរយៈការនាំយកផលិតផលថែរក្សាសម្រស់ Biyo Japan Skin Care មកចែកចាយក្នុងប្រទេសកម្ពុជាថែមទៀតផង៕

440133329 1027216422270570 8672732530160394606 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia