អ៊ីនធឺណេតល្បឿនលឿន! ក្រុមហ៊ុន១ របស់ចិន កំពុងសិក្សារកឱកាសវិនិយោគប្រព័ន្ធអ៊ីនធឺណេត 5G នៅកម្ពុជា
Sambat SokhlangNOVEMBER 21 2023296 views

កម្ពុជាកំពុងទាក់ទាញឱកាសវិនិយោគបន្ថែមពីក្រុមហ៊ុនបរទេស ក្រោយមានក្រុមហ៊ុនអ៊ីនធឺណេតធំមួយរបស់ចិន បានធ្វើការជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា​ លើការវិនិយោគប្រព័ន្ធអ៊ឺនធឺណេតនៅកម្ពុជា។

 

404278313 735485861942572 3590343086986116912 N

 

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះដែរ ភាគីក្រុមហ៊ុនចិនលោក  Deng Yongzhi អគ្គនាយក នៃ ក្រុមហ៊ុន  Gaungdong SageRAN Network Technology Co., Ltd បានលើកឡើងពីគោលបំណងរបស់ខ្លួនក្នុងពីការស្វែងយល់ពីលក្ខណៈច្បាប់ពាណិជ្ជកម្មកម្ពុជានិង សិក្សាពីទីផ្សារកម្ពុជាដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម  សម្រាប់សហការវិនិយោគទាក់ទងនឹងការពង្រីកវិសាលភាពនៃប្រព័ន្ធអ៊ីនធឺណេត 5G នៅប្រទេសកម្ពុជា ។  

 

4 Mem U41 Image Crop 118009

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gaungdong SageRAN Network Technology Co., Ltd. គឺជាក្រុមហ៊ុនដ៏ឈានមុខគេមួយនៅប្រទេសចិនទៅលើប្រព័ន្ធអ៊ីនធឺណេតឥតខ្សែ 5G ដែលមានទីស្នាក់ការនៅក្នុងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ហើយគិតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានបុគ្គលិកបម្រើការងារប្រមាណជា ៥០០នាក់ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia