សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់កម្មវិធីថ្មី១ទៀត បន្ថែមពីលើ Telegram, YouTube និងTikTok
Bunthoeun KoemJULY 8 202315.6 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា នេះមុននេះបន្ដិចបានប្រកាសប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថ្មីមួយទៀតនោះគឺ Twitter បន្ថែមពីលើកម្មវិធី Telegram, YouTube និង TikTok ដែលកំពុងប្រើប្រាស់សព្វថ្ងៃ។

118774 1 768x509

យោងតាមសេចក្ដីជូនដំណឹងរបស់សម្ដេចនៅលើប្រព័ន្ធ Telegram នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នេះបានបញ្ជាក់យ៉ាងដូច្នេះថា “សូមជូនដំណឹងបងប្អូនជនរួមជាតិថា “ខ្ញុំមានគណនី Twitter យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ ចាប់ពីពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្ដាញ Telegram, YouTube, TikTok ដែលខ្ញុំកំពុងប្រើ" នៅក្នុងសម្ដេចក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃស្អែកសម្ដេចនឹងដង្ហែព្រះមហាក្សត្រដើម្បីចូលរួមពិធីបុណ្យរុក្ខទិវានៅខេត្ដកំពង់ឆ្នាំងផងដែរ។

សូមជម្រាបផងដែរថា សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមងាកមកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំង ៤ ខាងលើ ក្រោយសម្រេចឈប់ប្រើប្រាស់បណ្ដាញទំនងទំនងសង្គម Facebook កាលពីពេលកន្លងទៅ៕

Apps.45406.9007199266244427.4d45042b D7a5 4a83 Be66 97779553b24d

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia