ធ្វើត្រូវចំណូលខ្ពស់! មកស្គាល់របរកសិកម្ម៣ នៅបរទេសកំពុងកើបលុយពាន់$/១ថ្ងៃ ខណៈនៅខ្មែរមិនសូវមានធ្វើ
ធី ស្រីល័ក្ខJANUARY 16 2023896 views

ក្នុងចំណោមដំណាំទាំងអស់ក្នុងវិស័យកសិកម្មសុទ្ធតែជាដំណាំមានទីផ្សារ គ្រាន់តែក្នុងចំណោមនោះមានដំណាំមួយចំនួនអាចលក់បានថ្លៃជាងដំណាំផ្សេងៗព្រោះតែវាមិនសូវមានអ្នកធ្វើ ឬមិនទាន់យល់ច្បាស់ពីបច្ចេកនៅក្នុងការដាំដុះជាដើម។ជាក់ស្តែងដូចដំណាំ ៣ ប្រភេទនេះនៅខ្មែរមិនសូវមានធ្វើច្រើននោះទេ ខណៈដែលនៅប្រទេសជិតខាងកម្ពុជាកំពុងកើបលុយជាច្រើនពីរបរទាំងនោះ។ដំណាំទាំងនោះរួមមាន ៖

១.ផ្កាលើទឹក

ផ្កា Sa Dec ត្រូវបានគេនិយមដាំនៅ ឃុំ Tan Quy Dong ក្រុង Sa Dec ខេត្ត Dong Thap ក្នុងប្រទេសវៀតណាម ផ្កានេះត្រូវបានប្រជាជនវៀតណាមដាំលក់ ហើយនិងយកមកច្នៃដាំជាថូ ហើយរៀបជាធ្នើនៅលើទឹកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅថតរូបលេងកំសាន្តដោយក្នុងម្នាក់តម្លៃសំបុត្រចូលទស្សនា ជាមធ្យមគឺពី ២០,០០០ដុងដល់ ១០០,០០០ដុង/ម្នាក់។ហើយរយៈជាច្រើនឆ្នាំមកនេះភូមិផ្កា Sa Dec បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតដែលភ្ញៀវទេសចរមិនដែលរំលងពេលទៅលេងនៅតំបន់នោះ។

ចំណុចនេះចង់បញ្ជាក់ឱ្យឃើញថា គំនិតអាជីវកម្មនេះនៅខ្មែរមិនទាន់ជាមានអ្នកធ្វើនៅឡើយទេ ដោយបច្ចុប្បន្នគេនិយមតែដាំជាសួនផ្កាលើដីហើយភ្ញៀវទិញសំបុត្រចូលថតរូបលេង ប៉ុន្តែសម្រាប់ប្រជាជនវៀតណាមវិញ បានច្នៃដាំផ្កាជាថូដាក់លើទឹក ឱ្យភ្ញៀវជិះទូកមើលកំសាន្ត ហើយបើភ្ញៀវចង់ទិញពួកគេក៏លក់យកលុយមួយតង់ទៀត ហើយផ្កាដែលប្រជាជនវៀតណាមដាំក៏មិនមែនមានតែមួយប្រភេទដែរ នៅមានផ្កាកូឡាប ផ្កាឈូករ័ត្ន ជាមួយនឹងផ្កាជាច្រើនប្រភេទផ្សេងៗទៀតដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសនៅអាស៊ីដូចជា ឡាវ និងកម្ពុជាយើងផងដែរ។

35067ab186

Hoa Cuc1 16439840943381987176196

Hoac Cuc 2 1643984094422378217283

២.ផ្កាអ័រគីដេ

ចំពោះផ្កាអ័រគីដេរ ជាផ្កាមួយប្រភេទដែលមានតម្លៃថ្លៃមួយក្នុងចំណោមផ្កាផ្សេងៗទៀត ព្រោះផ្កានេះច្រើនគេនិយមប្រើតាំងលំអរនៅតាមហាង តាមផ្ទះ និងតាមហាងជាដើម។ហើយបើនិយាយពីការដាំដុះវិញនៅប្រទេសកម្ពុជាមិនសូវជាមានដាំច្រើនប៉ុន្មានឡើយ ខណៈដែលនៅថៃ គេដាំរកចំណូលមួយថ្ងៃដល់ខ្ទង់ពាន់ដុល្លារ។

ជាក់ស្តែង តាមរយៈទស្សនកិច្ចអាជីវកម្មរបស់ក្លឹបជំពាមកៅស៊ូ កាលពីពេលថ្មីៗកន្លងទៅ Business Cambodia បានទៅមើលចំការដាំផ្កាអ័រគីដេមួយកន្លែង ដែលគាត់កំពុងកាក់កបយ៉ាងខ្លាំងជាមួយរបរដាំផ្កាអ័រគីដេរនេះ ដោយមួយថ្ងៃគាត់អាចរកចំណូលបានដល់ទៅ ១២០០ដុល្លារពីការលក់ផ្កាអ័រគីដេរនេះ។ព្រោះកសិករដៃគាត់ដាំជាចំការធំហើយលក់នាំចេញទៅក្រៅប្រទេស ហេតុនេះជាគំនិតយោបល់សម្រាប់បងប្អូនដែលគាត់មានទុន មានដីសមល្មម ហើយចាប់អារម្មណ៍នឹងរបរនេះអាចធ្វើការពិចារណាបាន។

Asian Gardener Orchid Farm Cutting Collection Orchids 41418 3493

Covid Curbs Leave Ganjam Orchid Farmers High ‘n Dry

៣.ផ្លែវ៉ាន់នីឡា

វ៉ាន់នីឡាមានផ្លែស្រដៀងគ្នាទៅនឹងសណ្តែក ផ្លែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសដ៏សំខាន់ក្នុងទឹកជ្រលក់ ការ៉េម ទឹកសឺរ៉ូ និងបង្អែមជាដើម។ផ្លែវ៉ាន់នីឡាមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ៣០០ដុល្លារ ឡើងដល់ ៥០០ដុល្លារទៅ ៦០០ដុល្លារក្នុងមួយគីឡូក្រាម ទៅតាមប្រភេទនិងគុណភាពរបស់វ៉ាន់នីឡា។

បច្ចុប្បន្នដំណាំមួយប្រភេទនេះក៏មានដាំនៅខេត្តសៀមរាបផងដែរ ដែលដាំដោយលោក Christonpheក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបក្រហមលោក Christonphe ជាកសិករដាំដុះដំណាំវ៉ាន់នីឡានៅស្រុកបន្ទាយស្រី បានឱ្យដឹងថា កន្លងមកវ៉ាន់នីឡាដែលយើងប្រើប្រាស់មានតែការនាំចូលពីបរទេសដែលលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្នដំណាំវ៉ាន់នីឡាមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ដែលកំពុងដាំដុះដោយលោក Christonphe ជាម្ចាស់ចំការវ៉ាន់នីឡា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។

ក្នុងនោះលោកក៏បានលើកទឹកចិត្តឱ្យប្រជាកសិករយើងដាំដំណាំមួយប្រភេទនេះឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ ដោយលោកបានបង្ហើបប្រាប់តំបន់ធំៗ៣ ដែលសាកសមសម្រាប់ដំណាំមួយប្រភេទនេះបំផុតគឺ ខេត្តពោធិ៍សាត់ (នៅវាលវែង និងអូរសោមជាដើម) នៅកំពត ខេត្តកោះកុង និងខេត្តព្រះវិហារ សុទ្ធសឹងតែជាខេត្តដែលអាចដាំដុះបាន ព្រោះជាតំបន់មានអាកាសធាតុត្រជាក់ និងមានភ្នំច្រើន៕

I Stock 478859296 1200x

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia