អ្នកអនុវត្តច្បប់ហិរញ្ញត្ថុរបស់ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះបានចេញសេចក្ដីប្រកាសអនុញ្ញាតឲ្យបណ្ដាក្រុមហ៊ុនសហគ្រាសទាំងអស់អាចប្រើប្រាស់លុយគ្រីបតូក្នុងការធ្វើពាណិជ្ជអន្តរជាតិដើម្បីជាមធ្យោបាយមួយក្នុងការគេចចេញពីការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិចបន្ទាប់ពីមានការឈ្លានពានប្រទេអ៊ុយក្រេន។
បើយោងតាមសារព័ត៌មានរបស់ Bangkok Post បានឲ្យដឹងថាច្បាប់ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់លុយគ្រីបតូក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិនេះនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែកញ្ញាឆ្នាំ២០២៤នេះតទៅ ហើយបើតាមការបញ្ជាក់ពីលោក Elvira Nabiullina ទេសាភិបាលនៃធនាគារកណ្ដាលរុស្ស៊ីបានឲ្យដឹងថាការប្រតិបត្តិការលុយគ្រីបតូនឹងឡើងនៅមុនចុងឆ្នាំ២០២៤នេះ។
ធនាគារកណ្ដាលរបស់ប្រទេសរុស្ស៊ីបានសម្រេចប្រើប្រាស់លុយគ្រីបតូក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិបន្ទាប់ពីខ្លួនជួបបញ្ហាប្រឈមក្នុងការពន្យារពេលក្នុងការធ្វើទូទាតជាលក្ខណៈអន្តរជាតិជាមួយដៃគូពាណិជ្ជកម្មជាមួយប្រទេសចិន ឥណ្ឌានិងអារ៉ាប់រួមបន្ទាប់ពីប្រទេសទាំងនេះរងសម្ពាធពីការអនុវត្តច្បាប់ពីបណ្ដាប្រទេសលោកខាងលិច។
ស្ថិតនៅក្រោមច្បាប់អនុញ្ញវត្ថុថ្មីនេះ ធនាគារកណ្ដាលរបស់រុស្ស៊ីនឹងបង្កើតបទពិសោធន៍ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធនៃទូទាត់លុយគ្រីបតូ។
បើទោះបីជាប្រទេសរុស្ស៊ីបានខិតខំប្រឹងប្រែងផ្លាស់ប្ដូរទៅប្រើប្រាស់រូបិយបណ្ណនៃប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួនក៏ដូចជាអភិវឌ្ឍនប្រព័ន្ធទូទាតតាមរយៈគម្រោងរូបិយបណ្ណ BRICS ក៏ពិតមែនប៉ុន្ដែការទូទាត់ភាគច្រើនគឺនៅតែធ្វើឡើងជាមួយប្រាក់ដុល្លារអាមេរិកនិងលុយអឺរ៉ូតាមរយៈប្រព័ន្ធ SWIFTនៅឡើយ។
គួរបញ្ជាក់ផងដែរថាការពន្យាពេលនៃការទូទាត់គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីដែលធ្វើឲ្យការនាំចូលមានការធ្លាក់ចុះប្រមាណជា៨%នៃនៅត្រីមាសទី២ឆ្នាំ២០២៤នេះ៕