សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាងសង់គម្រោងអគារសិក្សាថ្មី ខណៈនេះជាគំរូប្លង់
Bunthoeun KoemSEPTEMBER 11 2026451 views

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេ និងចាស់ជាងគេនៅកម្ពុជា ជិតទទួលបានអគារសិក្សាថ្មីមួយបន្ថែមទៀតហើយ ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិត និងតម្រូវការសិក្សាស្រាវជ្រាវឲ្យកាន់តែមានប្រសិទ្ធភាព។

 

តាមការបញ្ជាក់ពីលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោងសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា។

 

803829333 10165149652723538 6660734888476675485 N

 

សរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតបានបញ្ជាក់ដូច្នេះថា៖ RUPP នឹងទទួលបានអគារថ្មីមួយទៀត។ យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងអប់រំ យុវជន និង កីឡា ដែលបានឆ្លើយតបជាវិជ្ជមានទៅនឹងសេចក្តីត្រូវការរបស់សាកលវិទ្យាល័យយើង។

 

លោកសាកលវិទ្យាធិកាបន្ដថា៖ ចាប់ពីថ្ងៃស្អែកទៅ (ថ្ងៃទី១២ ខែកញ្ញា) ខាងសាងសង់នឹងចាប់ផ្តើមបិទរបងការដ្ឋាននិងចាប់ផ្តើមការសាងសង់របស់ខ្លួន។ ការសាងសង់នេះអាចមានការរំខានខ្លះដល់ការចតរថយន្តនិងសម្លេងរំខានដល់ការសិក្សានៅថ្នាក់ក្បែរការដ្ឋាន៕

 

516838280 10163354188633538 6393024365978403178 N

803102771 10165149652543538 6090597031234878579 N

804648224 10165149653033538 4491293019377958483 N

804648243 10165149652638538 4291310307891181884 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia