ជិះអត់! ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដាក់ដំណើការទូរថភ្លើងល្បឿលឿនទិញពីជប៉ុនចំនួន ៣ ថ្ងៃ ខណៈតម្លៃនៅរក្សាដដែល
Bunthoeun KoemSEPTEMBER 29 2024285 views

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានប្រកាសដាក់ឲ្យដំណើរការទូរថភ្លើងប្រភេទ Kiha 182-183 ដែលទើបបញ្ជាទិញមកពីប្រទេសជប៉ុន។ ខណៈការដាក់ដំណើរការនេះតម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។

461509840 1051937650059738 2171632785427257218 N

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ការដាក់ដំណើរការសាកល្បងនូវ ទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៣ ថ្ងៃនេះនឹងធ្វើទៅតាមកាលវិភាគខាងក្រោម៖

  • ថ្ងៃចន្ទ ទី៣០ ខែកញ្ញា នឹងធ្វើដំណើរពី: ភ្នំពេញ - ព្រះសីហនុ
  •  

    ភ្នំពេញ - ព្រះសីហនុ

    ភ្នំពេញ - កំពត

    ភ្នំពេញ - កែប

    ភ្នំពេញ - តាកែវ

    • ថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពី: ភ្នំពេញ - ពោធិ៍សាត់

     

    ភ្នំពេញ - កំពង់ឆ្នាំង ( រមាស )

    ភ្នំពេញ - ពោធិ៍សាត់

    ថ្ងៃពុធ ទី02 ខែតុលា 07:00ព្រឹក នឹងធ្វើដំណើរពី

    ភ្នំពេញ - ព្រះសីហនុ

    ភ្នំពេញ - កំពត

    ភ្នំពេញ - កែប

    ភ្នំពេញ - តាកែវ

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

    លេខទំនាក់ទំនង: 078 888 582 / 078 888 583

    កក់សំបុត្រអនឡាញ: royalrailway.easybook.com

    វេបសាយ: https://www.royal-railway.com.kh/

    461497408 1050674376852732 1304181781862597445 N

    461572064 1051937653393071 7693301746223017338 N

    461598998 1051937656726404 8313603002153351740 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia