ព្រះបរមរាជវាំងនឹងបើកឱ្យ ភ្ញៀវជាតិ-អន្តរជាតិចូលទស្សនា ជារៀងរាល់ថ្ងៃ ហើយនេះជាតម្លៃសំបុត្រ
Ping Chou EngSEPTEMBER 15 2023788 views

យោងតាមការចុះផ្សាយរបស់ សសយក នៃក្រសួងព្រះបរមរាជបានផ្សព្វផ្សាយដំណឺងជូនសាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា​ព្រះបរមរជវាំងគឺអាចចូលទស្សនាបានរៀងរាល់ថ្ងៃ ក្នុងរយៈពេល២វេន។

 

វេនទី១គឺនៅពលព្រឹកចាប់ពីម៉ោង ៨-១១ព្រឹក ដោយឡែកវេនទី២នឹងបើកទ្វារម្តងទៀតនៅម៉ោង២-៥រសៀល។ ចំពោះសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវជាតិក្នុងម្នាក់១ពាន់រៀល និងសម្រាប់ភ្ញៀវអន្តរជាតិក្នុងម្នាក់៤ម៉ឺនរៀលឬស្មើនឹង ១០ដុល្លារ។

 

ក្នុងនោះនាបរិវេណនៃព្រះបរមរាជវាំងចតុមុខមង្គលគឹត្រួវមានបទវិន័យមួយចំនួន ដូចជាតម្រូវឱ្យពាក់ម៉ាស និងមានការស្លៀកពាក់សមរម្យជិតស្មា ជិតជង្គង់។

 

គួររំលឹកផងដែរថាព្រះបរមរាជវាំងត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ១៨៦៦ ដល់ ១៨៧០ បន្ទាប់ពីព្រះបាទនរោត្តម បានផ្លាស់ប្តូររាជធានីពីឧត្ដុង្គមកភ្នំពេញ។ ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំណុចប្រសព្វ នៃទន្លេធំទាំងបួនដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេ ប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia