ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន និង សមាគមសិល្បករខ្មែរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីនាំមកនូវការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់សិល្បករខ្មែរ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និង សមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូ ជាផ្លូវការ ដើម្បីនាំយកសេវាធានារ៉ាប់រងអាយុជីវិតធ្វើជាខែលការពារដល់ផែនការហិរញ្ញវត្ថុជូនដល់សមាគមសិល្បករខ្មែរ។

 

កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់សិល្បករខ្មែរ ដោយការពង្រីកវិសាលភាព​នៃការទទួលបានកិច្ចការពារធានារ៉ាប់រងអាយុជីវិត ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកទឹកចិត្តឱ្យមានការរៀបចំផែនការហិរញ្ញវត្ថុក្នុងរយៈពេលវែង។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងជួយសិល្បករ និងគ្រួសាររបស់ពួកគាត់ក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ខណៈពេលដែលពួកគាត់បន្តចូលរួមចំណែកដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

 

ពិធីចុះហត្ថលេខានេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ  និង​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី ដៃគូអាជីវកម្ម និងតំណាងសារព័ត៌មាន ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ។

789959618 1529845569187958 6455447228260276918 N

ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិខ្មែរ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយការពារផ្នែកហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

790147118 1529846619187853 4580072631333841736 N

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ នឹងសហការរួមគ្នាដើម្បី៖

  • បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសិល្បករ និងក្រុមគ្រួសាររបស់ពួកគាត់។
  • ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងសមស្របតាមតម្រូវការរបស់សមាជិកសមាគមសិល្បករខ្មែរ។
  • អភិវឌ្ឍគំនិតផ្តួចផ្តើមផ្តាច់មុខ សម្រាប់សមាជិកនៃសមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីណែនាំបន្ត (Referral Program) ដែលបង្កើតឡើងដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា។

 

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រនេះ លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក បានមានប្រសាសន៍ថា៖ "សិល្បករ គឺជាបេះដូងនៃវប្បធម៌កម្ពុជា។ តាមរយៈគំនិតច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ដែលបានថែរក្សាប្រពៃណី បំផុសគំនិតល្អៗ និងបង្កើតអត្តសញ្ញាណជាតិរបស់យើង។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន យើងជឿជាក់ថា ពួកគាត់គឺសក្តិសមទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ក៏ដូចជាភាពកក់ក្តៅក្នុងចិត្ត។ កិច្ចព្រមព្រៀងដៃគូនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែងាយស្រួល ព្រមទាំងគាំទ្រដល់សុខុមាលភាពរយៈពេលវែងជូនសិល្បករខ្មែរ និងគ្រួសាររបស់ពួកគាត់។"

790969008 1529845412521307 3553485349248047754 N លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍​ថា៖  «​ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និង សមាគមសិល្បករខ្មែរ នាពេលនេះមិនមែនគ្រាន់តែជាការចាប់ផ្តើម​នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពី ឆន្ទៈ និងការ​​ប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមថែរក្សា ការពារ និងលើកកម្ពស់សុខុមាលភាពសិល្បករខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃកម្លាំងវប្បធម៌ និងជាអ្នកតំណាងអត្តសញ្ញាណជាតិខ្មែរ»

 

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសង្កត់ធ្ងន់ថា៖ «​យើងទាំងអស់គ្នា ត្រូវចងចាំថា  ការថែរក្សាសិល្បករ គឺជាការថែរក្សាវប្បធម៌។ ការការពារសិល្បករ គឺជាការការពារអត្តសញ្ញាណជាតិ។ ហើយការវិនិយោគលើសុខុមាលភាពរបស់សិល្បករ គឺជាការវិនិយោគលើអនាគតនៃសិល្បៈ វប្បធម៌ និងព្រលឹងជាតិខ្មែរ»

 

 790386349 1529844465854735 1338879960102248391 N

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក (RGI) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ក្រោមឈ្មោះថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតទទួលបានអាជ្ញាប័ណ្ណដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយសម្ព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុក្នុងតំបន់។

 

នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុង ដោយនាំមកនូវការគាំទ្រផ្នែកស្ថាប័ន និងការគ្របដណ្តប់លើអាជីវកម្មនៃក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនដែលបង្កើតឡើងយូរជាងគេនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មក រ៉ូយ៉ាល់គ្រុប អ៊ីនសួរេន បានកសាងគ្រឹះប្រតិបត្តិការរបស់ខ្លួនដោយការអភិវឌ្ឍបណ្តាញចែកចាយ ពង្រឹងកំណត់ត្រានៃការអនុវត្តតាមបទប្បញ្ញត្តិ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលអតិថិជនកម្ពុជាត្រូវការពីក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ីនសួរេន ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងជីវិតកំពូលទាំងប្រាំ បើនិយាយអំពីប្រាក់ចំណេញ និងខាតសុទ្ធក្នុងឆ្នាំ២០២៥ ដែលជាសក្ខីភាពបញ្ជាក់ពីកម្លាំងនៃប្រតិបត្តិការ និងគុណភាពនៃសេវាកម្ម និងផលិតផលសម្រាប់អតិថិជនរបស់យើង។

 

នៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន បានទទួលអាជ្ញាប័ណ្ណធានារ៉ាប់រងជីវិតពេញលេញ និងបានប្តូរឈ្មោះទៅជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន​ ម.ក។ ក្រុមហ៊ុនបានឈានចូលដល់ទំព័រថ្មីនេះ ជាមួយនឹងផលិតផលចំនួនបួនដែលទទួលបានការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា ​និង កិច្ចព្រមព្រៀងដៃគូប៊េងកាសួរេនផ្តាច់មុខរយៈពេល ១០ឆ្នាំ ជាមួយធនាគារ វីង។

 

ចក្ខុវិស័យរបស់យើងគឺសាមញ្ញ ការពារ និងលើកកម្ពស់សហគមន៍ ជួយកម្ពុជាឱ្យរីកចម្រើន និង​កាត់បន្ថយគម្លាតនៃការការពារធានារ៉ាប់រងអាយុជីវិត។ បេសកកម្មរបស់យើង គឺធ្វើឱ្យផលិតផល​ និងសេវាធានារ៉ាប់រងអាយុជីវិតមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដើម្បីជាខែលដ៏រឹងមាំការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រប់ក្រុមគ្រួសារ។

ទីតាំងការិយាល័យ៖ ផ្ទះលេខ ១៤ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទលេខ ០៦១ ៤៣១​ ១១១ រៀងរាល់ម៉ោងធ្វើការ។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន, សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក

 789709024 1529846675854514 1754507764663559565 N

អំពីសមាគមសិល្បករខ្មែរ
សមាគមសិល្បករខ្មែរ មានបេសកកម្មគាំទ្រ លើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ព្រមទាំងការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈរបស់សិល្បករ សិល្បការិនីទូទាំងព្រះរាជាណាចក្រកម្ពុជា។ អាសយដ្ឋាន: ផ្ទះ៣៩ ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទូរសព្ទលេខ ៖ ០៩៥ ៨២៦ ៨២៦ ឬ ០៩៥ ៨២៧ ៨២៧។

790059824 1529849139187601 7040934766626546241 N 790791878 1529846775854504 5792484319847300921 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia