ROYAL ENFIELD : The All- New Hunter 350 ត្រូវបានដាក់សម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា ពណ៌ថ្មី ស្អាតប្លែក ឡូយហ្មង!
Hang ChhenglySEPTEMBER 2 2025

 

 ● ម៉ូឌែលលើកនេះមានពណ៌ប្លែកស្អាតដល់ទៅ ៣ពណ៌ ដែលបំផុសកំនិតមកពីបណ្តាលប្រទេសល្បីៗជាច្រើននៅជុំវិញពិភពលោក។ ម៉ូឌែលថ្មីនេះបំពាក់មកជាមួយកៅអីទាបល្មម បូមស៊េរីថ្មី ការឌីហ្សាញដោយបំពាក់បច្ចេកវិទ្យា  ergonomics និងការអាប់ឌែតថ្មីប្លែកពីម៉ូឌែលផ្សេងៗក្នុងត្រកូល Hunter

● 2025 Hunter 350 នឹងមានតម្លៃចាប់ពី 3,xxx ដុល្លារសម្រាប់ពណ៍ថ្មីៗទាំង៣

● Royal Enfield សម្រេចបាននូវព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃសហគមន៍អ្នកជិះម៉ូតូ Hunter 10ម៉ឺននាក់នៅទូទាំងពិភពលោក

ប្រទេសកម្ពុជា ថ្ងៃទី 30 ខែសីហា ឆ្នាំ 2025៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម ថ្ងៃនេះបានបើកបង្ហាញនូវម៉ូតូ Hunter 350 ឆ្នាំ 2025 ដែលបន្ថែមនូវលក្ខណៈ និងស្ទីលកាន់តែពិសេសជាងស៊េរីមុនៗសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជិះម៉ូតូនៅកម្ពុជា។ ដោយបំផុសគំនិត និងរចនាឡើងសម្រាប់ការរស់នៅដ៏ស្រស់បំព្រងបំផុតក្នុងពិភពលោក Hunter 350 ឆ្នាំ 2025 មកជាមួយនូវពណ៌ថ្មីដល់ទៅ ៣ពណ៌ និងការអាប់ឌែតបន្ថែមលក្ខណៈពិសេស និងកែលម្អឱ្យកាន់តែប្រសើរឡើងដូចជា ផ្នែកសុវត្ថិភាព ភាពរហ័សរហួន និងភាពទាន់សម័យ ឱ្យស័ក្កិសមនឹងទីក្រុងសម័យទំនើប។10.tf5.tf 

បង្កើតឡើងសម្រាប់ផ្លូវក្នុងទីក្រុង ហើយរចនាឡើងដើម្បីអ្នកជិះបង្ហាញពីភាពជាខ្លួនឯង ម៉ូឌែល Hunter 350 ឥឡូវនេះកាន់តែផ្ដល់នូវផាសុកភាពពេលធ្វើដំណើរ និងសមត្ថភាពខ្លាំងជាងស៊េរីមុនៗទាំងអស់ ហើយឥលូវនេះ Hunter 350 ឆ្នាំ2025 នឹងមានលក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅទាំងសាខាភ្នំពេញនិងសាខាសៀមរាប។1.tf

អត្ថាធិប្បាយលើការសម្ពោធ Hunter 2025 ប្រធានផ្នែកពាណិជ្ជកម្ម Royal Enfield -លោក Yadvinder Singh Guleria បាននិយាយថា « Hunter 350 ឆ្នាំ 2025 គឺជាម៉ូតូដ៏លេចធ្លោមួយនៅក្នុងផលប័ត្ររបស់យើង ដែលមានភាពរហ័សរហួន ស្ទីលយុវវ័យ និងក្លាយជាម៉ូតូសំណព្វចិតតែម្ដងនៅពេលបានជិះលើកដំបូង និងអ្នកបើកបរក្នុងទីក្រុង។ យើងបានបន្ថែមការគិតគូរ និងបង្កើនសមត្ថភាពរបស់ម៉ូតូនេះ សម្រាប់អតិថិជននៅកម្ពុជា ដែលផ្ដល់ឱ្យអ្នកបើកបរនូវភាពរីករាយកាន់តែខ្លាំង នៅពេលក្លាយជាម្ចាស់ម់ូតូមួយ ឬនៅពេលបានជិះម៉ូតូមួយនេះ ប្រែក្លាយតំបន់នីមួយៗទៅជាសួនកម្សាន្ត ហើយបន្តធ្វើឱ្យផ្លូវដែលបានជិះមើលទៅមានភាពស្រស់បំព្រង»8.tf

7.tfលក្ខណៈពិសេសថ្មីរបស់ Hunter 350 ឆ្នាំ 2025៖

● ពណ៌ថ្មីរបស់ Hunter 350 ឆ្នាំ 2025 ត្រូវបានយកលំនាំតាម ខ្សាច់ពណ៌សនៃទីក្រុង Rio ,ផ្លូវឥដ្ឋក្រហមនៃទីក្រុងឡុងដ៍ និងផ្លូវកៅស៊ូពណ៌ខ្មៅនៃទីក្រុងតូក្យូ ដែលត្រូវបានហៅកាត់ថា- Rio White, Tokyo Black និង London Red  និងត្រូវបានបំផុសគំនិតដោយ coolest zip codes នៅជុំវិញពិភពលោក។

● ការគិតគូរទៅលើគម្លាតពីតួម៉ាស៊ីនមកផ្ទៃដី ការកែសម្រួលកែប និងបូម រួមការគិតគូរទៅទម្រង់អង្គុយរបស់អ្នកបើកបរទៅតាមស្តង់ដារ ergonomic ធ្វើឱ្យអ្នកបើកបរកាន់តែមានផាកសុភាព និងរីករាយក្នុងការធ្វើដំណើរជាងមុន។

Hunter ស៊េរីឆ្នាំ 2025 នឹងក្លាយជាម៉ូតូ 350 cc ដំបូងពី RE ដែលមាន slip-assist clutch

● ចង្កៀងមុខ LED, tripper pod និងការសាកថ្មល្បឿនលឿន USB Type-C បង្កើនបទពិសោធន៍ដល់អ្នកជិះកាន់តែប្រសើរឡើង

ជាមួយនឹងការគិតគូរយ៉ាងល្អតល្អន់ទៅលើ geometry ម៉ាស៊ីន torquey 349cc J-series និងការរចនាប្លែក បង្រួម និង neo-retro ម៉ូតូ Hunter 350 ឆ្នាំ 2025 ថ្មីនេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកបើកបរសម័យថ្មី ហើយសម្រាប់គ្រប់ស្ថានភាពផ្លូវ មិនថាពួកគេជិះចូលច្រកផ្លូវតូចៗ ឬ ផ្លូវឌឿងហែម ដែលមានគេលក់ដូរច្រើនទេ​ ម៉ូតូនេះនៅតែផ្ដល់ភាពងាយស្រួលក្នុងការជិះ។ ចាប់តាំងពីការចេញលក់ ម៉ូតូនេះបានកសាងសហគមន៍អ្នកជិះដ៏ស្មោះត្រង់ និងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយ Hunter ថ្មីនឹងបន្តបន្ថែមអ្នកជិះដ៏ស្មោះត្រង់បន្ថែមទៀតទៅក្នុងផ្នត់គំនិត «Pure motorcycling»។

9.tfជាមួយគ្នានេះដែរ Hunter 350 ឆ្នាំ 2025 នេះមានស្តុកពេញៗគ្រប់ពណ៍ដែរលោកអ្នកអាចធ្វើការបញ្ជាទិញបាននៅក្រុមហ៊ុន Royal Enfield Cambodia.

Variant

Pricing

Single Tone colours - Rio White and Dapper Grey

3, xxx USD

Dual Tone colours - Tokyo Black, London Red and Rebel Blue

4, xxx USD

 

Hunter 350 ផ្ដល់ភាពខុសប្លែកគ្នា ទៅតាមប្រភេទអ្នកបើកបរ មិនថាអ្នកជិះលើកដំបូង អ្នកបើកបរទីក្រុង ក៏ដូចជាអ្នកបើកបរដែលមានបទពិសោធន៍។

លើសពីនេះ រូបរាងរបស់ម៉ូតូ Hunter ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់អតិថិជនថ្មីៗ ដោយម៉ូឌែល Hunter របស់ Royal Enfield ត្រូវបានដាក់ឱ្យដំណើរការដើម្បីនាំយកអ្នកជិះម៉ូតូដែលស្រលាញ់ម៉ាក Royal Enfield ជាក់ស្ដែង ម៉ូដទាន់សម័យ ការផ្ដល់ភាពរីករាយ និងភាពធន់ ដែលរចនាម៉ូដបែប retro-metro ត្រឹមរយៈពេលតែ ៦ខែ នៃការដាក់លក់ជាផ្លូវការ Hunter បានទទួលការស្រលាញ់ និងការកោតសរសើរពីអ្នកជិះរាប់មិនអស់នៅទូទាំងពិភពលោក។4.tf

ភាពជោគជ័យរបស់ Hunter 350 គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Royal Enfield ក្នុងការផ្តល់នូវម៉ូតូដែលរួមបញ្ចូលគ្នានូវរចនាប័ទ្ម ការដំណើរការ និងការច្នៃប្រឌិត។ វាគឺជាការកោតសរសើរ និងសេចក្តីស្រឡាញ់របស់សហគមន៍អ្នកជិះម៉ូតូ ដែលលើកទឹកចិត្តឱ្យ Royal Enfield ជំរុញខ្លួនឯងក្នុងការបង្កើតរចនាប័ទ្ម និងទម្រង់ថ្មី និងផ្ដល់បទពិសោធន៍ថ្មីៗក្នុងការជិះម៉ូតូ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បន្តពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងទីផ្សារប្រទេសឥណ្ឌា និងទីផ្សារអន្តរជាតិ ជាមួយនឹងម៉ូតូធុនមធ្យមដែលទាក់ទាញនៅទូទាំងពិភពលោក2.tf 3.tf

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
 
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, Shotgun 650, Himalayan 450, iconic Bullet 350, Classic 350 និង Goan Classic 350ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីម៉ាកម៉ូតូ City+ ថ្មីរបស់ខ្លួន - Flying Flea - ថ្មីស្រឡាងលើការចល័តទីក្រុង រួមបញ្ចូលគ្នានូវការរចនាពិតប្រាកដជាមួយនឹងបច្ចេកវិទ្យាទំនើប។

អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
 
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

 11.tf

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia